សុក្រ 13 កក្តដា 2012 - 8:30 am |ប្រទេសកូរ៉េខាងជើង កាលពីម្សិលមិញក្នុងកិច្ចប្រជុំវេទិការអាស៊ាននាទីក្រុងភ្នំពេញ បានធ្វើការតបតដោយស្ងៀមស្ងាត់ ចំពោះផែនការរន្ថើនរបស់សហរដ្ឋអាមេរិក ក្នុងគោលដៅឈានទៅបញ្ចប់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ ក្នុងឧទ្វីបកូរ៉េ ថា កំពុងតែបានរំលោកបំពានទៅលើរដ្ឋដែលបានប្រើប្រាសថាមពលនុយ ក្លេអ៊ែរ។
លោក Pak UI-Chun រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង និងលោកស្រី ហេឡារី គ្លីនតុន រដ្ឋមន្រ្តីការបរទេសអាមេរិក
លោករដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង ផាក អ៊ីជុន (Pak Ui- Chun) បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៏មួយថា ” ហេតុផលក្នុងការបន្តកម្មវិធីនេះ គឺដោយសារកូរ៉េខាងជើងប្រឈមជាមួយនឹងការគំរាម ការវាយប្រហារដោយនុយក្លេអ៊េរ របស់អាមេរិក ។ យើងចង់មានន័យថា យើងត្រូវការពារអធិបតេយ្យភាពពីការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ..”។
សេចក្ដីថ្លែងនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការអំពាវនាវរបស់លោកស្រី ហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ឲ្យអាស៊ានបន្តជំហររួបរួមក្នុងកិច្ចប្រឹងប្រែងរក្សាសន្តិសុខនៅ ឧបទ្វីបកូរ៉េ ។ លោកស្រីបានរំឭកថា” កាលពីឆ្នាំទៅយើងបានបង្ហាញអំពីការរួបរួមទប់ទល់រាល់បញ្ហាដែលប ង្កឡើងដោយកូរ៉េ ។ យើងត្រូវធ្វើបន្តទៀត ហើយចាំបាច់ណាស់សម្រាប់យើងទាំងអស់គ្នានូវការរក្សាគោលជំហររឹងមាំ និង រួបរួមដើម្បីបញ្ចៀសមិនឲ្យមានកម្មវិធីនុយក្លេអ៊ែរក្នុងឧបទ្វីប កូរ៉េ ..” ៕