
ស្ត្រីលេងម៉ូដជនជាតិអាមេរិកម្នាក់ ត្រូវបានអតីតស្វាមីមហាសេដ្ឋីដាក់ពាក្យបណ្តឹងពីបទទិញស្បែកជើង ១.២០០គូ ដែលមានតម្លៃសរុប ៦៤ម៉ឺនផោន ក្នុងរយៈពេល៣ ឆ្នាំ មុនពេលដែលពួកគេទាំងពីរចែកផ្លូវដើររៀងៗខ្លួន កាលពីពីរឆ្នាំមុន។
ស្ត្រីស្រលាញ់ម៉ូដស្បែកជើង មានឈ្មោះប៊េត សាក់ (Beth Shak) បានធ្វើឱ្យអតីតស្វាមីវ័យ៥២ ឆ្នាំ ដែលជាមានសម្បូរទ្រព្យម្នាក់ ខឹងតក់ស្លុត នៅពេលដែលលោកបានរកឃើញស្បែកជើងគ្រប់ម៉ូដ ដែលអតីតភរិយាចំណាយប្រាក់ខ្ជះខ្ជាយទិញប្រមាណជាង១.២០០គូ រួមទាំងកាបូបស្ពាយម៉ាកល្បី រាប់ពាន់ម៉ូដទៀត នៅក្នុងទូមួយ ក្នុងបន្ទប់គេងសម្ងាត់របស់នាង។
ដោយឡែកអតីតស្វាមីមានឈ្មោះ ដាញ៉ែល បាននិយាយរៀបរាប់ប្រាប់តុលាការថា លោកមិននឹកស្មានថា នាងប៊េត ហ៊ានចំណាយប្រាក់ខ្ជះខ្ជាយប្រមាណជាងរាប់ម៉ឺនដុល្លារ ទិញស្បែកជើងទុកលាក់បាំងពីក្រោយខ្នងលោកនោះឡើយ ខណៈដែលពួកយើងទាំងពីរធ្លាប់បានរស់នៅ ជាមួយគ្នាក្នុងអាផាតម៉ែនតម្លៃ ៤.៧លានផោន កាលពីនៅក្រុងញូវយ៉ក។
ជាមួយគ្នានេះដែរស្ត្រីរូបស្រស់រូបនេះ ក៏បានអះអាងថា ការសម្រេចចិត្តដាក់ពាក្យបណ្តឹងរបស់អតីតស្វាមីនាង គ្រាន់តែជាទង្វើចង់សងសឹកលើរូបនាងតែប៉ុណ្ណោះ ព្រោះលោកប្រចណ្ឌនឹងនាងលួចទាក់ទងមិត្តប្រុសក្មេង ដែលជាមន្ត្រីប៉ូលិសរូបសង្ហានោះ៕agkor thom