នាយក​រដ្ឋ​មន្ត្រី​​ថៃលោក​ស្រី​យីង​ឡាក់​ស៊ីណាវ៉ាត្រា​​បាន​ជួប​​ពិភាក្សា​​កាលពី​​ថ្ងៃទី​១១កក្កដាក្នុង​ទីក្រុង​បាងកក​ជាមួយ
​​ទី​ប្រឹក្សារដ្ឋ​​​ចិន​​​និង​ជា​​រដ្ឋ​មន្ត្រីសន្តិសុខ​សាធារណៈ​លោក​​ម៉េង​ជានហ្សូ​ដែលទៅ​​​បំពេញ​ទស្សនកិច្ច​នៅ​ថៃ។​​នាឱកាស​​
នោះ​​មេដឹក​នាំទាំង២​បាន​សន្យា​​ពង្រឹង​សន្តិសុខ​និង​កិច្ច​ សហប្រតិបត្តិការ​​​ខាង​ការ​រក្សា​សណ្តាប់​ធ្នាប់​​ ។  លោក​ម៉េង
​ ​ថ្លែង​ថា ថៃ​គឺជា​ដៃ​គូ​គួរឱ្យ​ជឿទុកចិត្ត​របស់​ចិន​​ហើយ​លោក​​សន្យា​​ធ្វើ​ការ​ខិតខំ ​​ប្រឹង​ប្រែង​​​រួម​គ្នា​​ដើម្បី​ជំរុញ​​ភាព​ជា​ដៃ
គូ​កិច្ចសហប្រតិបត្តិការ ​​យុទ្ធ​សាស្ត្រ​​ចិន-​ថៃ​ ។

លោក​បាន​​​ហៅ​កិច្ច​សហប្រតិបត្តិការ​​​រវាង​​​ចិន​និង ​ថៃខាងផ្នែក​រក្សា​សណ្តាប់​ធ្នាប់​​ថា​​​ប្រកប​ដោយ​វិជ្ជមាន​​ដោយ​លោក
​ ​​​លើក​ឡើងពី​សមិទ្ធ​ផល​​​ជាវិជ្ជ​មាន​​ ទាំងឡាយ​ប្រឆាំងនឹង​ភេរវកម្ម​​​​ការ​ក្លែង​បន្លំ​​ទូរស័ព្ទ​និ​ង​ការ​រត់​ ពន្ធ​​គ្រឿង​ញៀន ។​​
លោក​ម៉េង​​បាន​សរសើរ​ដល់​អាជ្ញាធរ​ថៃ​ដែល​ធ្វើ​​ឱ្យ​​មាន​ការរីក​ចម្រើន​ ក្នុង​ការស៊ើប​អង្កេត​លើ​​ការ​សម្លាប់​នាវិក​ចិន​​​១៣
​នាក់​តាម​ដង​ ទន្លេមេគង្គ​កាលពី​ឆ្នាំទៅមិញ​ ដោយ​លោក​អំពាវ​​នាវ​ដល់​អាជ្ញាធរ​ថៃ​ឱ្យ​កាត់​​​ទោស​ពួក​ឧក្រិដ្ឋ​ជន។​

ចំណែក​​​លោក​ស្រី​យីង​ឡាក់​​​វិញ​មាន​ប្រសាសន៍​ថា ថៃ​ផ្តល់​​តម្លៃ​ខ្ពស់​​ដល់​ភាព​ជា​ដៃគូ​​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​
ហើយ​សន្យា​ធ្វើឱ្យ​ស៊ីជម្រៅ​​ដល់​កិច្ច​សហប្រតិបត្តិការ​ខាង​សន្តិសុខនិង​ ការ​​ថែរក្សាសណ្តាប់​​ធ្នាប់ ។ លោក​ស្រី​​គូស
បញ្ជាក់​ថា ថៃ​នឹង​កាត់​ទោស​ពួក​ពិរុទ្ធ​ជនក្នុង​រឿង​សម្លាប់​​បណ្តា​នាវិក​ចិន​ដោយ​ ត្រឹម​ត្រូវនិង​​យោង​​ទៅតាម​ច្បាប់  ។

លោក​​ម៉េង​ ក៏ជួប​ពិភាក្សា​​​ដែរ​នា​ថ្ងៃ​ទី​១១ កក្កដា​​នោះ​ជាមួយ​លោក​​​ប្រាយុទ្ធ​ចាន់​​អូចា ប្រមុខ​​កងទ័ព​​ថៃ​​ ។ អ្នក​ទាំង​២
បាន ​ពិភាក្សា​​គ្នា​​​ហើយ​​ចុះ​​ហត្ថ​លេខា​លើ​​កិច្ចព្រមព្រៀង​​ ស្តីពី​​​ការ​ស៊ើប​អង្កេត​​និង​កិច្ច​សហប្រតិបត្តិការ​​ខាង​ផ្នែក​​​​រក្សា​ ​
សណ្តាប់​ធ្នាប់​​​តាម​ដងទន្លេ​មេគង្គ ។ ​លោក​ប្រា​យុទ្ធ​​​បាន​សម្តែង​ការ​ស្រងាក​ចិត្ត​ចំពោះ​ការ​សម្លាប់​​​បណ្តា​ នាវិក​ចិន​​
ហើយ​បាន​សន្យា​​កាត់​ទោស​​​ពួកជនសង្ស័យ​ទៅតាម​ច្បាប់​នា​ពេល​ ឆាប់ៗ​ ៕everyday

អាកាសធាតុ

Phnom Penh
Day Min Max Wind Weather
Fri
13th
24°C 35°C
SW
7 mph
Sat
14th
24°C 36°C
7 mph
Sun
15th
25°C 38°C
WSW
4 mph

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post