ប្រទេសមហាអំណាច៣ ក្នុងចំណោមមហា​អំណាចទំាង៥ ដែលគេសង្ឃឹមថានឹងចុះហត្ថ​លេខាលើសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ គ្មាន​​អាវុធនុយក្លេអ៊ែរបានសម្រេចចិត្តដកថយ ។
នោះគឺ រុស្ស៊ី បារាំង និងអង់គ្លេស ហើយពួក​គេសំអាងហេតុផលថា គេចង់កែប្រែចំណុច​មួយចំនួនក្នុងសន្ធិសញ្ញានេះ ។ អាមេរិកក៏​យល់ស្របចំពោះការដែលប្រទេសទាំង៣នេះ​ពិនិត្យឡើងវិញនូវខ្លឹមសាររបស់ SEANWFZ ។
បារាំងនិងរុស្ស៊ី រារែកមិនចង់ចុះហត្ថលេខា​លើសន្ធិសញ្ញានេះ អាស្រ័យដោយគេចង់គិត​ដល់សន្ធិស្វ័យការពាររបស់ពួកគេក្នុង​ករណី​ មានការវាយលុកនុយក្លេអ៊ែរនាថ្ងៃអនាគត ។
ក្រុងមូស្គូនៅបាននិយាយដល់សន្ធិរបស់នាវា និងយន្តហោះបរទេសជ្រៀតចូលក្នុងតំបន់​គ្មានអាវុធនុយក្លេអ៊ែរ ។
រីឯអង់គ្លេសវិញ បានទាញហេតុផលពីគ្រោះ​គំរាមកំហែងទៅថ្ងៃអនាគត ដែលចាំបាច់ពួក​គេត្រូវដឹកជញ្ជូនវត្ថុធាតុដើមនុយក្លេអ៊ែរ​ឆ្លង​ កាត់តំបន់អាស៊ីអាគ្នេយ៍នេះ ។
ចំណែកអាមេរិកវិញតាមអគ្គលេខាធិការ ASEAN Surin Pitsuwau ឲ្យដឹងថាក្រុងវ៉ាស៊ីន​តោន នឹងមិនអធិប្បាយពីការអភិរក្សមតិ មុន​ពេលចុះហត្ថលេខាឡើយ គេនឹងលើកបញ្ហា​ឡើងពេល​ដែលឈានចូលដំណាក់កាលអនុម័ត។
ហេតុនេះឯកសារទាំងឡាយដែលពាក់ព័ន្ធ នឹងសន្ធិសញ្ញានេះពុំត្រូវបានចុះហត្ថលេខា​លើកនេះទេ ។
បើតាមលោក Surin នេះគឺយើងខ្ញុំសង្ឃឹមថា ការចុះហត្ថលេខាលើឯកសារទាំងអស់នេះនឹង​ត្រូវបានធ្វើរួចរាល់នៅខែ វិច្ឆិកា ខាងមុខនេះ ក្នុងសន្និសីទកំពូល ASEAN លើកទី២១ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post