Jul-17-2012

                                       

មន្ដ្រ៉ីជាន់ខ្ពស់មួយរូបបាននិយាយថា អ្នករត់ពន្ធគ្រឿងញៀនចំនួន ៨នាក់ បានរងការបាញ់ប្រហារពីសមត្ថកិច្ចនៅតាម
ច្រកព្រំដែនប្រទេសថៃ កាលពីព្រឹកមិញ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានផ្សាយឲ្យដឹងថា អ្នករត់ពន្ធគ្រឿងញៀនចំនួន ៨នាក់ ត្រូវបានតម្រួតថៃ
បាញ់ប្រហារនៅតាមច្រកព្រំដែន ស្ថិតនៅភាគខាងជើង ខេត្ដឈៀងរ៉ៃ ប្រទេសថៃ។

លោក Somsak Nilbanjerdkul  អគ្គមេបញ្ជាការ ទទួលបន្ទុកកិច្ចការព្រំដែនគោកថៃប្រចាំនៅឈៀងរ៉ៃ
បានលើកឡើងថា យើងបានដាក់ពង្រាងកងកម្លាំងរក្សាសន្ដិសុខជាង ៥០នាក់ ហើយបានព្យាយាមឃាត់ជនរត់ពន្ធ
គ្រឿងញៀន ដែលរកស៊ីជួញដូរចំនួន ១២នាក់ ដោយក្នុងនោះមានការបាញ់ប្រហារគ្នា បណ្ដាលឲ្យក្រុមអ្នករត់ពន្ធ
ចំនួន ៨នាក់ស្លាប់ ហើយអ្នកផ្សេងទៀត រត់ចូលទៅក្នុងព្រៃបាត់ កាលពីព្រឹកម៉ោង ៥ និង ៣០នាទី។

លោក ស៊ុមសាក់ បានបញ្ជាក់ថា អាជ្ញាធរថៃបានព្យាយាមឃាត់ជនរត់ពន្ធគ្រឿងញៀនទាំងនោះ។ ប៉ុន្ដែលោកមិន
បានបញ្ជាក់ថា ពួកគេបានរត់គេចខ្លួននោះ និងចេញមកពីប្រភពណាច្បាស់លាស់នោះទេ។ 
លោកបានប្រាប់ឲ្យដឹងថា
បន្ទាប់មានការបាញ់ប្រហារមួយប្រាវ ក្រុមសន្ដិសុខបានចូលទៅក្នុងព្រៃ ដើម្បីរកមើលក្រុមអ្នករត់ពន្ធទាំងនោះ
ដោយប្រទះឃើញ តែសាកសពចំនួន ៨នាក់ ប៉ុណ្ណោះជាមួយកាបូប ហើយក្នុងនោះមានសារធាតុមេតាហ្វេតាមីន
ចំនួន ៥៥០ពាន់គ្រាប់ និងសារធាតុមេតាហ្វេតាមីន ប្រភេទគ្រីស្ដាល់ ប្រមាណ ៧០គីឡូក្រាម។

លោក ស៊ុមសាក់ បានបន្ថែមថា ក្នុងអំឡុងពេលប្រតិបត្ដិការនេះដែរ កងកម្លាំងសន្ដិសុខទាំងអស់ មិនមាននរណាម្នាក់
រងរបួសឡើយ៕cam111
 

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post