www.cam111.com  Jul-17-2012
ប្រជាជនជប៉ុនរាប់សែននាក់ បានជួបប្រជុំគ្នា នៅទីក្រុងតូក្យូថ្ងៃទី១៦ ខែកក្កដា ដើម្បីទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់
កម្មវិធីនុយក្លេអ៊ែរ ជាបន្ទាន់។ ការតវ៉ានេះដែរ គឺបង្ហាញថា ប្រជាជនជប៉ុនទាំងអស់មិនបានពេញចិត្តទៅនឹង
កម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលនោះទេ ដោយសារតែពួកគេចាំមិនភ្លេច នូវមេរៀនដ៏ជូរចត់ ដែលបានកើតឡើងនៅ
ភាគឦសាន ប្រទេសកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២។

                                       

យោងតាមគេហទំព័រព័ត៌មាន Channel News Asia បានផ្សាយឲ្យដឹងថា ក្រុមអ្នកតវ៉ាទាំងអស់បានប្រមូលផ្តុំគ្នា
ដោយដើរដង្ហែរតាមឧទ្យានយ៉ូយ៉ូហ្គី របស់ទីក្រុងតូក្យូ ក្រោមកំដៅព្រះអាទិត្យក្តៅខ្លាំងនៃថ្ងៃបុណ្យជាតិរបស់
ជប៉ុននោះ។ ក្រុមអ្នកតវ៉ានោះបានស្រែកថា កុំចាប់ផ្តើមប្រតិបត្តិការនុយក្លេអ៊ែរឡើងវិញ, នាយករដ្ឋមន្ត្រី យូស៊ីហ៊ីកូ
ណូដា គួរតែបញ្ចប់វា។

ក្រុមអ្នករៀបចំការតវ៉ាបានអះអាងថា ពួកគេប្រមូលបានអ្នកចូលរួមប្រមាណជាង ១៧០០០០នាក់ ដែលនេះជា
ការតវ៉ាដ៏ធំមួយមិនធ្លាប់មាននោះទេ ចាប់តាំងពីគ្រោះមហន្តរាយនុយក្លេអ៊ែរវាយប្រហារប្រទេសជប៉ុន ជិតមួយឆ្នាំ
កន្លះកន្លងទៅនេះ។ ជាងនេះទៅទៀតក៏មានអ្នកនិពន្ធ ដែលឈ្នះពានរង្វាន់ណូប៊ែលចូលរួមផងដែរ
គឺលោក ណូបូរូ ហ្ស៊ីកាតានី អាយុ ៧១ឆ្នាំ។ អ្នកនិពន្ធខាងលើនេះក៏បានភៀសខ្លួនចេញ ពីតំបន់រោងចក្រនុយក្លេអ៊ែរ
ហ្វគូស៊ីម៉ា ភាគឦសាន ប្រទេសជប៉ុននោះដែរ ដើម្បីគេចពីគ្រោះភ័យនោះ។

លោក ណូបូរូ បាននិយាយថា យើងពិតជាមានការខឹងសម្បារខ្លាំងណាស់ ចំពោះការចាប់ផ្តើមដំណើរការរោងចក្រ
នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ឡើងវិញនេះ ស្របពេលដែលអ្វីគ្រប់យ៉ាងមិនទាន់បានដោះស្រាយរួចនោះ។ ដូច្នេះយើង
សូមបង្ហាញនូវការចង់បានរបស់យើងទាំងអស់គ្នា ដោយចូលរួមការតវ៉ានៅពេលនេះ។

គួរបញ្ជាក់ថា នេះជាការតវ៉ាដ៏ខ្លាំងក្លាមួយ ដែលបញ្ជាក់ថា ទោះបីជាមានការធានាអះអាងសុវត្ថិភាពពីសំណាក់
រដ្ឋាភិបាលក៏ដោយក៏ប្រជាជនជប៉ុនភាគច្រើនមិនមានទំនុកចិត្តនោះ ព្រោះមេរៀនកាលពីឆ្នាំ២០១១ គឺធំធេងហួស​
ប្រមាណពេក៕
 

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post