កម្មករអណ្តូងរ៉ែចិន
ប៉េកាំង៖(AFP)ក្រុមអ្នកជួយសង្រ្គោះដែលមានគ្នា៥៣នាក់​​ត្រូវ​បានគេបញ្ជូនឲ្យទៅជួយសង្រ្គោះកម្មករអណ្តូងរ៉ែចំ
នួន៥នាក់ ពីការជាប់នៅក្នុងអណ្តូងរ៉ែ ក្នុងភាគខាងត្បូងប្រទេសចិន ដោយបាននាំ​មកលើដោយសុវត្ថិភាព នាថ្ងៃ
ព្រហស្សតិ៍ម្សិលមិញនេះ ពីអណ្តូងរ៉ែក្រោមដី ។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍ ។

កម្មករអណ្តូងរ៉ែប្រាំនាក់ ដែលត្រូវបានជាប់នៅក្នុង អណ្តូងរ៉ែ នៃខេត្ត Guishou ហើយបានស្ថិតនៅក្រោមដីចំនួន
៣២ម៉ោង ត្រូវបានជួយសង្រ្គោះឲ្យមានសុវត្ថិភាព ។ទីភ្នាក់ងារ ព័ត៌មានស៊ីនហួរ បានរាយាការណ៍។​ពួកគេបានប្រ
ក្លាយជាស្លេកស្លាំង ដោយស្ថិតនៅក្នុងរូងក្រោមដី ដែល ត្រូវបានបាក់សង្កត់  នាថ្ងៃពុធ។

ក្រុមអ្នកជួយសង្រ្គោះ ត្រូវបានគេបញ្ជូន ឲ្យទៅជីកកកាយយកដីចេញពីអណ្តូងធ្យូងថ្ម Anlilai ដែលស្ថិតនៅជាយ
ក្រុងនៃតំបន់Puanដើម្បីស្វែងរកកម្មករទាំងនោះខណៈពេលដែលមានការរលំបាក់ដីបានកើតឡើងជាលើកទីពីរនា
ថ្ងៃព្រហស្សតិ៍ម្សិលមិញនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ស្តង់ដារសុវត្ថិភាព ដ៏គួរឲ្យព្រួយបារម្ភ បានបង្ហាញនូវប្រសិទ្ធភាព ស្របពេលដែល
របាយការណ៍បង្ហាញថា មនុស្សចំនួន ១៩៧៣​នាក់ បានស្លាប់ ក្នុងគ្រោះថ្នាក់អណ្តូងរ៉ែ កាលពីឆ្នាំ ២០១១ធ្លាក់ចុះ
១៩ ភាគរយ បើប្រៀបធៀបទៅឆ្នាំមុន។

សូមបញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសដែលប្រើប្រាស់ធ្យូងថ្មដ៏ច្រើនបំផុតក្នុងពិភពលោក ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post