កាលពីថ្ងៃទី២៥ កក្កដា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានចុះផ្សាយព័ត៌មានថា មេដឹកនាំប្រទេសនេះ លោក Kim Jong-un បានរៀបអាពាពិពាណ៍ជា​ផ្លូវការជាមួយនាង Ri Sol-Ju ស្ត្រីដែលថ្មីៗនេះ​តែងឃើញដើរអមនឹងលោក ។
ក៏ប៉ុន្តែ KCNA ពុំបានបញ្ជាក់ច្បាស់ពីពេល​វេលានិងទីកន្លែងប្រព្រឹត្តទៅនៃអាពាពិពាណ៍​នេះទេ ។


នៅប្រទេសកុម្មុយនីស្តបិទទ្វារមួយនេះ រាល់​ព័ត៌មានទាក់ទងដល់បុគ្គលមេដឹកនាំជាន់ខ្ពស់​ ក៏ដូចជាសាច់ញាតិរបស់ពួកគេតែងត្រូវរក្សាអាថ៌កំបាំង ដែលសូម្បីតែថ្ងៃខែកំណើតពិតប្រាកដ​របស់លោកKim Jong-un ក៏ពុំមានប្រកាសឲ្យដឹងជាផ្លូវការទេ។ ហេតុនេះ​មានការប៉ាន់ស្មានថា លោកKim Jong-un មាន​វ័យប្រមាណ២៧ឬ២៨ឆ្នាំប៉ុណ្ណោះ ។
គួរកត់សម្គាល់ថា កន្លងមកមានពាក្យចចាម​អារាមច្រើន ជុំវិញ “ស្ត្រីអាថ៌កំបាំង” ដែលបង្ហាញវត្តមានជាប់លោក Kim Jong-un ហើយបានធ្វើឲ្យមានការកត់សំគាល់ផ្សេងៗគ្នា។
លោកKim Jong-un ជាមេដឹកនាំជំនាន់ទី៣​តាំងពីជីតាលោក គឺមគ្គុទេសក៏​ គីមអឺស៊ុង ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post