តាមសេចក្ដីរាយការណ៏ពីទី ភ្នាក់ងារព័ត៌មានចិនស៊ិនហួថា យ៉ាងហោចណាស់មានមនុស្ស៣៧នាក់នៅក្នុងទីក្រុងប៉េកាំងបានស្លាប់ ដោយគ្រោះទឹកជំនន់ដែលមិនធ្លាប់មាននារយៈពេល៦១ឆ្នាំ មកនេះ ។ ចំណែកមនុស្សជាង៥ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង របស់ពួកគេ ក្នុងទីក្រុងប៉េកាំងនិងស្រុកមួយចំនួនដែលសំបូរភ្នំ ខណៈដែលទឹកភ្លៀងបានបោកបាចខ្លាំង មានកំពស់រហូតដល់៤៦សង់ទីម៉ែត្រនោះ ។
ក្រុមមន្ត្រីបាននិយាយថា មនុស្ស២៥ នាក់លង់ទឹកស្លាប់ ហើយ៦នាក់ទៀតស្លាប់ដោយផ្ទះរបស់ពួកគេបាក់សង្កត់ ចំណែកម្នាក់ទៀតស្លាប់ដោយរន្ទះបាញ់ និង ៥នាក់ស្លាប់ដោយ ភ្លើងអគ្គិសនីឆក់ ។ សាកសពមនុស្ស២២នាក់អាចកំណត់ដឹងអត្តសញ្ញាណ ហើយការវាយតម្លៃ លើការខូចខាតកំពុងតែធ្វើ ។
នៅក្រុងប៉េកាំង រូបភាពបញ្ចាំងតាមទូរទស្សន៍បង្ហាញ ពីចំណតរថ យន្តត្រូវទឹកជន់លិច និង អ្នកបើករថយន្តទាំងឡាយ ជាប់ក្នុង រថយន្តពួកគេដែលទឹកលិចមួយផ្នែក ។ វិថីជាច្រើនក្នុងរដ្ឋធានីលិចទឹកកម្ពស់ដល់ទៅ១ម៉ែត្រ ចំណែកជើងហោះហើ៥០០ជើង ត្រូវលុបចោល រីឯអ្នកដំណើរ យ៉ាងតិច៨០.០០០នាក់ត្រូវជាប់គាំង ៕free press