ថ្ងៃទី​ 21 ខែកក្កដា ឆ្នាំ2012, ម៉ោង 04:58 PM ប្រែសម្រួលដោយ : ម៉ាណែត
1

ឥណ្ឌា (BBC)៖ យោងតាម​របាយ​ការណ៍​មួយ បានឱ្យដឹងថា ក្នុង​បណ្តា​ប្រទេសអាស៊ីទាំងឡាយ ប្រ​ទេស​ឥណ្ឌា គឺ​ជា​ប្រទេស​​ដែល​​ផ្ត​ល់​​សិទ្ធិ​​អន្តោប្រវេសន៍ ដល់​ជន​​ជា​តិ​​អូស្ត្រាលី​​ ច្រើន​បំផុត។
យោងតាមរបាយការណ៍របស់កម្ម​វិធី​បម្លាស់ប្តូរទីលំនៅ ឆ្នាំ​២០១១​-​២០​១២​ បានឱ្យឃើញថា ជនអន្តោ​ប្រវេសន៍​នៅក្នុងប្រទេសឥណ្ឌា មាន​រហូតដល់ទៅ១៥,៧% ឬ​ស្មើ​នឹង​២៩,០០០នាក់  ដោយ​ភាគ​ច្រើននៃ​ជន​អ​ន្តោប្រវេសន៍​​ទាំង​នោះ​ គឺជា​សា​ស្ត្រាចារ្យ គណនេយ្យករ ចុងភៅ និងវិស្វករផ្នែកសូហ្វវែរ (Software) ជាដើម។
លោកគ្រីស បូវេន (Chris Bowen) ជាមន្ត្រីទទួលបន្ទុកផ្នែកចំណាកស្រុក និងប្រជាជន​ បានឱ្យដឹងថា “អាទិភាពរបស់រដ្ឋាភិបាល ​គឺការងារសម្រាប់ប្រជា​ជន​អូ​ស្ត្រាលី ​ដូចនេះ ជនអន្តោប្រវេសន៍ ដែលមានជំនាញច្បាស់លាស់ គឺមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់សេដ្ឋកិច្ច និងជយដោះស្រាយបញ្ហាអាយុ​ចំណាស់​ប្រជាជន​នៅ​ក្នុងប្រទេស”។
បន្ថែមពីលើនេះ ក្នុងឆ្នាំ២០១២-២០១៣ អូស្ត្រាលី មានបំណងបង្កើនចំនួនជនអន្តោប្រវេសន៍ឱ្យច្បាស់ដល់១៩០.០០០នាក់ ទៅកាន់ប្រទេសដទៃៗ។
គួរបញ្ជាក់ថា ក្រៅពីប្រទេសឥណ្ឌា ប្រទេសបន្ទាប់ដែលសំបូរដោយជនអន្តោប្រវេសន៍អូស្ត្រាលី គឺប្រទេសចិន ២៥.៥០៩នាក់, អង់គ្លេស ២៥.២៧៤នាក់, ហ្វីលីពីន ១២.៩៣៣នាក់ និងអាហ្វ្រិកខាងត្បូង ៧.៦៤០នាក់ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post