ថ្ងៃទី​ 24 ខែកក្កដា ឆ្នាំ2012, ម៉ោង 11:24 AM ប្រែសម្រូលដោយ : ឃ្លោក ចន្នី

អាមេរិក (BBC)៖ ប្រធានាធិបតី​អា​មេរិក លោក​បារ៉ាក់ អូប៉ាម៉ា (Bara​c​k​ Obama) បាន​អញ្ជើញ​មក​ដល់​រដ្ឋខូឡូរ៉ាដូ ដើ​ម្បីចុះសួរ​សុខទុក្ខ​ជនរងគ្រោះ ក្នុងហេតុការណ៍បាក់​ប្រហារ​ក្នុង​ពេលបញ្ចាំងខ្សែភាពយន្ត Batman ដែលបណ្តាលឱ្យមនុស្ស ១២ នាក់ ស្លា​ប់​បាត់​បង់​ជីវិត។
លោកអូបាម៉ា បាននិយាយឱ្យដឹង​តាមការផ្សាយតាមវិទ្យុថា លោក​បាន​ធ្វើការរបួសសួងដល់ជនរង​គ្រោះទាំងអស់ កុំឱ្យមានគ្រោះ​ថ្នា​ក់។
រីឯសម្តេចប៉ាប​ បេណេឌិក (Ben​ed​ict) បាននិយាយថា “នេះគឺជារឿងដ៏​គួរ​ឱ្យរន្ធត់មួយ ដែលធ្វើឱ្យមនុស្ស​១២នាក់ ស្លាប់៥៨នាក់របួស”។
លោកដាន អូថេស (Dan Oates) ជាអធិការប៉ូលិសបាននិយាយថា “ជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះថា ជែមស៍ ហូលម៉េស (James Holmes) អាយុ២៤ឆ្នាំ។ នៅពេលនេះ លោកកំពុងឃុំខ្លួន ដើម្បីសាកសួរ ប៉ុន្តែ បុរសរូបនេះ បានបដិសេធមិនព្រមបកស្រាយអ្វីទាំងអស់។
លោកបានបន្តទៀតថា “ការសួរសុខទុក្ខរបស់លោកប្រធានាធិបតី គឺជាទង្វើមួយដ៏ប្រពៃ និងធ្វើឱ្យអ្នកជំងឺមានកម្លាំងចិត្តឡើងវិញ”។
នាពេលបច្ចុប្បន្ន ក្រុមប៉ូលិសកំពុងតែធ្វើការ ឆែកឆេរផ្ទះរបស់ជនសង្ស័យរូបនេះ ព្រោះគេសង្ស័យថា បុរសរូបនេះ គឺជាមុខសញ្ញាសំខាន់ ដែលធ្វើឧក្រិដ្ឋកម្មជាច្រើន​ដងរួច​មក​ហើយ។ ហើយប្រសិនបើភស្តុតាង និងទោសកំហុសនានាត្រូវបានគេរកឃើញ លោកនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post