- Friday, 27 July 2012 11:44

ការជូនដំណឹងនេះ បានខណ្ឌបញ្ចប់ផងដែរពាក្យ ចចាមអារ៉ាមជាច្រើនសប្តាហ៍ កន្លងមកហើយពី នារីដ៏អាថិកំបាំងនេះ។ នាងបានបង្ហាញមុខជា សាធារណៈនៅពេលថ្មីៗកន្លងទៅនេះ នៅអមជាប់ ជាមួយលោកគឹម ជុងអ៊ុន នៅឱកាសព្រឹត្តិការណ៍ សាធារណៈនានា ជាអាទិ៍នៅថ្ងៃ៦កក្កដាក្នុងពិធីប្រគុំវង់តន្ត្រីជាតិមួយនិងនៅ ថ្ងៃ៨កក្កដាក្នុងដំណើរទស្សនកិច្ច មួយនៅមតិចេតីនៃជីតា របស់លោកគីម ជុងអ៊ុន គឺលោកគីម អ៊ីលស៊ុង។
នៅក្នុងសេចក្តីជូនដំណឹងខ្លីមួយ អំពីទស្សនកិច្ចរបស់ប្រមុខដឹកនាំកូរ៉េខាងជើងនៅឧទ្យានកំសាន្ត សាធារណៈក្នុងប្រទេស អ្នកផ្សាយព័ត៌មានទូទស្សន៍រដ្ឋកូរ៉េខាងជើង បានជូនដំណឹងថា លោក គីម ជុងអ៊ុន បានអញ្ជើញទៅកាន់ឧទ្យានកំសាន្តមួយកាលពីថ្ងៃអង្គារ៍មុន ជាមួយភរិយាគាត់ គឺសមមិត្តនារី Ri Sol-ju ដោយពុំបាននិយាយអ្វីវែងឆ្ងាយពីនារីជាភរិយាទេ។ ក៏ប៉ុន្តែយោងតាមអ្នកសង្កេតការណ៍កូរ៉េខាងត្បូងខ្លះ បានឲ្យដឹងថា«ភរិយាលោក គីម ជុងអ៊ុន មានអាយុប្រមាណជាង២០ឆ្នាំ ហើយក៏ប្រហែលជាអ្នកចម្រៀងដែរ។
នាង Ri Sol-ju ធ្លាប់បានទៅច្រៀងនៅក្នុងការប្រគុំតន្ត្រីជាតិមួយនៅពេលបុណ្យ ចូលឆ្នាំថ្មី២០១០ នៅពីមុខលោក គីម ជុនអ៊ុននិងឪពុករបស់គាត់លោកគីមជុងអ៊ីល។ គឺនៅពេលនោះហើយដែល គីម ជុងអ៊ុន បានចាប់អារម្មណ៍ខ្លាំងនិងក៏ប្រហែលជាបានជ្រើសយក នារីអ្នកចម្រៀងនេះ ធ្វើជាភរិយាដែរ-នេះជាប្រភពជូនដំណឹងអនាមិកមួយដែលដងស្រង់ ដោយកាសែតកូរ៉េខាងត្បូង Chosun Ilbo។
នាង Ri Sol-ju ជាបន្ទាប់មក ប្រហែលជាបានចូលរៀននៅសាលាដ៏ល្បីល្បាញមួយនៅកូរ៉េខាងជើង ដើម្បីត្រៀមខ្លួនក្នុងតួនាទីជាភរិយារបស់អគ្គមគ្គុទេសក៏កូរ៉េខាង ជើង។ កាសែតកូរ៉េខាងត្បូងមួយទៀត ឈ្មោះ Don-A Ilbo វិញ បានរៀបរាប់ថា យុវជនទាំងពីររូប បានរៀបការជាមួយគ្នាតាំងពីឆ្នាំ២០០៩ ហើយមួយឆ្នាំក្រោយមក ភរិយាលោកគីមក៏ មានទារកមួយដែរ។ ជាកូនស្រីរបស់សាស្ត្រាចារ្យសកលវិទ្យាល័យនិងមានមាតាជា វេជ្ជបណ្ឌិតព្យាបាលរោគដែលមកពីខេត្ត Hamkyong ភាគខាងជើងប្រទេស នាង Ri Sol-ju កើតនៅឆ្នាំ១៩៨៩និងធ្លាប់ធ្វើដំណើរ ទៅរដ្ឋធានីសេអ៊ូលប្រទេសកូរ៉េខាងត្បូង ក៏ព្រមទាំងបានហាត់រៀនច្រៀងនៅក្នុងប្រទេសចិនដែរ។
យ៉ាងណាមិញ “ការផ្សព្វផ្សាយជូនដំណឹងនៃទូរទស្សន៍រដ្ឋកូរ៉េខាងជើងបញ្ជាក់ប្រាប់ អំពីប្រមុខដឹកនាំកូរ៉េខាងជើងមានភរិយានោះគឺគេចង់ប្រាប់ដែរ ថា លោកគីមជុងអ៊ុនពុំពុំមែនជាកូនក្មេងទៀតឡើយ។ អមជាប់ដោយភរិយាខ្លួន អគ្គមគ្គុទេសក៍កូរ៉េខាងជើង ធ្វើជាសញ្ញាមួយប្រាប់ដល់ពិភពលោកដែរថា គាត់ជាមេគ្រួសារម្នាក់និងក៏ជាមនុស្សចាស់ទុំហើយដែរ-នេះជាការថ្លែង របស់លោក Chang Yong-Suk អ្នកជំនាញនៃវិជ្ជាឋានសិក្សាដើម្បីសន្តិភាពនិងការរួបរួមកូរ៉េទាំង ពីរនៃសកលវិទ្យាល័យសេអ៊ូល៕ ដោយៈ នុយ ប៊ែរណាដែត (RFI)