លោក តូម៉ាស អូជា
លោកតូម៉ាសអូជាហ្គីនតាណាបេសកជនពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានមកដល់ប្រទេស
មីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ គឺពីរបីថ្ងៃក្រោយពីអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភ ខ្លាំងថាការខំប្រឹង
ប្រែងបញ្ចប់ភាពវឹកវរនៅក្នុងរដ្ឋរ៉ាឃីន (Rakhine) នៅក្នុងប្រទេសនេះបានក្លាយជាការវាយបង្ក្រាបលើក្រុមអ្នកកាន់
សាសនាអ៊ីស្លាម។
នៅពេលមកដល់ប្រទេសនេះ លោក លោក តូម៉ាស អូជា ហ្គីនតាណា បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងយ៉ាងហ្គោន
និងធ្វើដំណើរទៅកាន់រដ្ឋរ៉ាឃីនដែលមានភាពវឹកវរនេះ ហើយ នឹងជួបប្រធានាធិបតីមីយ៉ាន់ម៉ានិងក្រុមអង្គការសង្គម
ស៊ីវិលផងដែរ ។
ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការព្រមានរបស់ លោកស្រី ណាវី ភីលឡេ(Navi Pillay)ប្រធាន
សិទ្ធិសមុស្សនៃអង្គការសហប្រជាតិ បាននិយាយថា សហគមន៍អ៊ីស្លាមជាច្រើននៅក្នុងរដ្ឋរ៉ាឃីនជាពិសេសក្រុមជន
អ៊ីស្លាមរ៉ូហ៊ីងយ៉ា(Rohingya) បានកំពុងត្រូវបានបង្ក្រាបដោយកងកំលាំសន្តិសុខ។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា“ យើងបានទទួលសេក្តីរាយការណ៍ជាបន្តបន្ទាប់
អំពីការរើសអើងនិងការរំលោភ បំពានដែលត្រូវបានប្រព្រឹត្ត ដោយកងកំលាំងសន្តិសុខ ហើយរហូតដល់មានការប៉ះ
ទង្គិចដ៏ហិង្សាផងដែរ”។
លោក តូម៉ាស អូជា ហ្គីនតាណា បេសកជនពិសេសអង្គការសហប្រជាជាតិនេះ បាននិយាយថា ប្រទេសមីយ៉ានម៉ា
បានធ្វើអោយមានការជឿនលឿនច្រើនអំពីការធ្វើកំណែទម្រង់នៅក្រោម ការដឹកនាំរបស់ លោក ថេន សេន ប្រធានា
ធិបតិមីយ៉ាន់ម៉ាដែលបានឡើងកាន់អំណាចកាលពីឆ្នាំមុននេះ ប៉ុន្តែ បាននិយាយថា ប្រទេសនេះបានប្រឈម“បញ្ហា
សិទ្ធិមនុស្សដែលកំពុងកើតឡើងនេះ”។
អំពើហិង្សារវាងក្រុមអ្នក កាន់សាសនាព្រះពុទ្ធនិងក្រុមអ្នកកាន់ សាសនាអ៊ីស្លាមនៅក្នុរដ្ឋរ៉ាឃីន ដែលបានផ្ទុះឡើង
កាលពីដើមខែមិថុនា នោះ បានបណ្តាលអោយស្លាប់ មនុស្សចំនួន៧៨នាក់និង មនុស្សចំនួន៧០.០០០នាក់ បាន
ក្លាយជាជនគ្មានទីជម្រក៕