www.cam111.com  Jul-30-2012
ជា​រៀង​រាល់​​សប្តាហ៍​ចាប់តាំងពីច្រើន​ខែ​មក​​​ហើយ ​​​ប្រជាជន​​ជប៉ុន​​​ជាច្រើន​ពាន់​នាក់ ​​បាន​លើក​គ្នា​មក​កាន់​​ក្រុងតូក្យូ​
ដើម្បី ​​សម្តែង​ការ​បដិសេធ​នុយ​ក្លេអ៊ែរ​។ លើក​នេះ​ពួក​បាតុករ​​នាំគ្នា​​​កាន់​​​ដៃធ្វើ​​​​ច្រវាក់​មនុស្សជុំវិញ​​សភា ​​ជប៉ុន​ជា​និមិត្ត​​​​រូប​​
រយៈពេល​ ​១​ម៉ោង​​នាយប់​ថ្ងៃទី​២៩ ​​កក្កដា។

                                    

បាតុកម្ម​​​នេះ​ដែល​​បញ្ចប់​នាពេល​​យប់​​មាន​មនុស្ស​ចូលរួម​រវាង​ពី ​១០.០០០​ ទៅ​ ​២០.០០០​នាក់ ​​ហើយ​បើ​​តាម​ក្រុម
​អ្នក​រៀបចំ​​ថា មាន​អ្នក​ចូល​រួម​ដល់ទៅ​​ ២០០.០០០​​នាក់​ឯណោះ។ នេះ​ជា​បាតុកម្ម​​ទាម​ទារ​ឱ្យ​ជប៉ុន​បោះបង់​​​
ចោលនុយ​ក្លេអ៊ែរ​​​ក្រោយ​ប្រទេស​​នេះរង​គ្រោះ​​​​ដោយ​​មហន្តរាយ​​​នុយ​ក្លេអ៊ែរ​​នៅ​ហ្វូ​គូស៊ី​​ម៉ា ក្រោយ​​​ការរញ្ជួយដី​​ និង​រលក
យក្សស៊ូណា​មី​ កាលពី​ខែ​មីនា​​ឆ្នាំ​២០១១​​មក។

​យោងតាម​​លោក​កាអូវី អឺ​​ជីហ្គោ​អ្នក​រៀបចំ​​​បាតុកម្ម​នេះ​ម្នាក់​ថា ពួក​បាតុករ​​លើក​មកពី​គ្រប់​កន្លែង​ក្នុង​ប្រទេស។
ក្រៅពី​អ្នក​​ក្រុង​​តូក្យូ​មាន​​​បាតុករ​​មក​ជា​ពិសេសពី​ហុង​កៃដូ ណាហ្គា​ណូ ​​​និង​អូសាកា។ ​តាម​ផ្លូវ​ហែក្បួន​ឆ្ពោះ​ទៅ​កាន់​​សភា​
ពួក ​បាតុករ​​នាំគ្នា​​​សែ្រក​​ពាក្យ​ថា ចូរយើង​​នាំគ្នា​ទៅ​​កាន់​ហ្វូគូស៊ីម៉ា! បញ្ឈប់​​​ថាម​ពល​នុយ​ក្លេ អ៊ែរ ​បដិសេធ​​ការ​បើក​​ម៉ាស៊ីន​​​
រេអាក់ទ័រ​​ឡើង​​វិញ ​ចូរ​យើង​ការពារ​​​កូនចៅ​​យើង។ មាន​បដា​​ពាក្យ​​​ស្លោក​​សរសេរ​ថា​ ​ដាច់​ខាត​​កុំ​ឱ្យ​​មាន​​ហ្វូគូស៊ីម៉ា​ទៀត។​

និយោជិតម្នាក់ ​​​ធ្វើ​​ការ​​នៅ​​​ក្រុងតូក្យូ​​ ​ដែល​​​ចូល​រួម​​​ធ្វើ​​បាតុកម្ម​​ជាមួយ​​កូន​ប្រុស​តូច​របស់​​​​គេ​​និយាយ​ ថា គេត្រូវ​ការ​ពារ​​កូន​
ចៅ​​យើង។  ​គេត្រូវ​​​​បញ្ឈប់​​នុយក្លេអ៊ែរ​​​បន្តិច​ម្តងៗ​​ហើយ​ជំនួស​វិញ​ដោយ​ថាម​ពល​ក​​កើតឡើង​វិញ៕​
 

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post