ថ្ងៃទី​ 30 ខែកក្កដា ឆ្នាំ2012, ម៉ោង 01:54 PM ប្រែសម្រូលដោយ : ឃ្លោក ចន្នី
1


កេនយ៉ា (BBC) : មនុស្សចំ​នួន​៦ ​នា​ក់ ត្រូវបានគេឃាត់ខ្លួន បន្ទាប់ពីប៉ូ​លិ​ស​បានសង្ស័យថា ពួកគេមាន​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​​អ្នក​ការ​​ទូត​ជន​ជាតិ​វេណេ​ ហ្សុយអេឡា​​មួយ​​រូ​ប​ ដែល​ស្លាប់​ ដោយ​សារ​ការ​វាយ​ដំ​យ៉ាង​ឃោរ​ឃៅ​បំផុត នៅ​ក្នុង​ផ្ទះ​​របស់​ជន​រងគ្រោះ​។
លោកអែនថូនី គីប៊ូឈី (Anthony Kibuchi) ជាអធិការប៉ូលិសប្រចាំ​ទីក្រុងណៃរ៉ូប៊ី (Nairobi) ប្រទេស​កេនយ៉ា បានឱ្យដឹងថា “ការស៊ើប​អង្កេត​លើករណីមនុស្សឃោរ​ឃៅ​សាហាវនេះ កំពុងប្រព្រឹត្តទៅយ៉ាង​រលូន ហើយយើងរំពឹងថា យើងនឹង​អាច​រកឃើញទោសកំហុស ​ដើម្បី​ចោទប្រកាន់ពួកគេបាន”។
ប្រភពព័ត៌មានពីមន្ត្រីរបស់កេនយ៉ា បានឱ្យដឹងថា បុគ្គលិកដែលធ្លាប់ធ្វើការឱ្យអ្នកការទូតវេណេហ្សុយអេឡារូបនេះ គឺលោកស្រី អូលហ្គា ហ្វុនសេកា (Olga Fonseca) អាយុ​៥៧ ឆ្នាំ បានរអ៊ូរទាំថា លោកស្រីបានបណ្តេញពួកគេចេញពីការងារ បន្ទាប់ពីពួកគេបានបដិសេធមិនទទូលសំណូកពីអ្នកកាន់តំណែងនេះ ពីមុន គឺលោកចឺរ៉ាដូ ដាស៊ីលវ៉ា (Gerardo da Silva) ដែលបានបញ្ចប់អណត្តិរយៈពេល៦ ឆ្នាំ របស់ខ្លួន កាលពី៦ ខែមុន។

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post