ថ្ងៃទី 29 ខែកក្កដា ឆ្នាំ2012, ម៉ោង 05:18 AM ប្រែសម្រួលដោយ : ម៉ាណែត

ស៊ីរី (BBC): កងកម្លាំងរដ្ឋាភិបាលស៊ីរី បានបើកការវាយប្រហារទៅលើផ្នែកខ្លះនៃ នៅទីក្រុងអាលេបប៉ូ (Aleppo)ហើយ ទាងជើងគោក និង
អាកាស។
មុននេះបន្តិចក្រសួងការបរទេសអាមេរិក បាននិយាយផងដែរថា ការពង្រាយធុងប្រេងឧទ្ធម្ភាគចក្ររថក្រោះ និងយន្តហោះអាចនឹងបង្កឱ្យមានការវាយប្រហារមួយ កាន់តែខ្លាំងឡើង ខណៈដែលស្ត្រីនាំពាក្យមួយវីកតូរៀរ នូឡេនដ៍ (Victoria Nuland) បាននិយាយថា ប្រទេសស៊ីរី កំពុងតែស្ថិតនៅស្ថានការណ៍ប៉ះទង្គិចគ្នា កាន់តែធ្ងន់ធ្ងរទៅ ដែលធ្វើឲ្យអាមេរិកព្រួយបារម្ភពីអាយុជីវិតជនស៊ីវិលជាខ្លាំង។
ការលើកឡើងនេះ ក្រោយពីមានព័ត៌មានថា កងកម្លាំងឧទ្ទាមបានវាយប្រហារដណ្តើមកានកាប់ក្រុងអាលេបប៉ូ។
បើតាមការអះអាងរបស់ក្រុមសកម្មជនសិទ្ធមនុស្ស បាននិយាយថា កងកម្លាំងរថក្រោះស៊ីរី បានរំកិលទោកាន់ទីតាំងនានានៃបណ្តាស្រុក ដែលនៅក្បែរទីក្រុងអាលេបប៉ូ ហើយកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍។
ការទម្លាក់គ្រាប់បែក បានកើតឡើងនៅតំបន់ឧទ្ទាមកាន់កាប់ ខណៈដែលយន្តហោះយោធា ហោះទាបៗ នៅលើទីក្រុង។ ការពើបប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម បានផ្ទុះឡើងយ៉ាងក្តៅគគុក ដែលធ្វើឲ្យភាគីទាំងពីរបាត់បង់ជីវិតយ៉ាងច្រើន។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា មនុស្ស២៩នាក់ ត្រុវបានសម្លាប់ កាលពីថ្ងៃសៅរ៍ នៅក្រុងអាលេបប៉ូ ក្នុងចំណោមមនុស្ស៩០នាក់ ត្រូវបានសម្លាប់ទូទាំងប្រទេស។
គួរបញ្ជាក់ថា អោំពើហិង្សានៅក្នុងប្រទេសស៊ីរី ចាប់តាំងពីខែមិថុនាមក មានព័ត៌មានមនុស្ស៦៩៤៧នាក់ បានបាត់បង់ជីវិត ក្នុងនោះ៣២១១នាក់ ជាជនស៊ីវិល និង២៥៦៦នាក់ ជាកងកម្លាំងសន្តិសុខ៕