Jul-31-2012
យោងតាមអ្នកទទួលខុសត្រូវមូលដ្ឋានគូសបញ្ជាក់ថា មនុស្សយ៉ាងតិច ៣២នាក់បានត្រូវស្លាប់កាលពីថ្ងៃទី៣០ កក្កដា
ដោយសារការឆេះក្នុងទូរថភ្លើងមួយដែលរត់រវាងក្រុងញូវដែល្លី និងក្រុងឆេនណៃ ភាគខាងត្បូងឥណ្ឌា។

លោក ម៉ាឌូស៊ូដាន សាម៉ា អ្នកទទួលខុសត្រូវម្នាក់នៃស្រុកណែលល័រ រដ្ឋឥន្ទ្រាប្រាដេស ភាគខាងត្បូងឥណ្ឌាជាកន្លែង
កើតមានគ្រោះថ្នាក់កាលពីវេលាទៀបភ្លឺថ្ងៃទី៣០ កក្កដា ពេលពួកអ្នកដំណើរកំពុងដេកលង់ថ្លែងថា សាកសពមនុស្ស
៣២នាក់ត្រូវបាននាំយកចេញពីទូរថភ្លើងនោះ។ អាចនៅមានសាកសពមនុស្សដទៃៗទៀតជាប់ខាងក្នុង
ចំណែកអ្នកដំណើរ ២៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
បើតាមលទ្ធផលដំបូងនៃការស៊ើបអង្កេតថា ភ្លើងអាចឆាបឆេះមកពីការទុស្សេខ្សែភ្លើងនៅជិតបន្ទប់ទឹក ។ ទូមួយរបស់
រថភ្លើងលឿននេះត្រូវបំផ្លាញទាំងស្រុងដោយអណ្តាតភ្លើង ហើយពួកអ្នកជួយសង្គ្រោះពិបាកចូលទៅមកពីមាន
កំដៅ ខ្ពស់ពេកខាងក្នុងទូរថភ្លើងធ្វើពីដែក។ ភ្លើងបានឆាបឆេះយ៉ាងលឿនហើយរាំងខ្ទប់ទ្វារទាំងឡាយនៃ ទូរថភ្លើងនោះ
ដោយនៅសល់ច្រកតែមួយគត់៕ CAM111