www.cam111.com  Aug-02-2012
ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃពុធ ទី១ សីហា ឆ្នាំ២០១២កន្លងទៅនេះ នៅប្រទេសអ៊ីស្រាអែល រដ្ឋមន្រ្តីការពារជាតិ
សហរដ្ឋអាមេរិក លោក Leon Panetta បានបង្ហើបឲ្យដឹងថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេចក្នុងការ
បង្កើតនូវគម្រោងថ្មីមួយទៀត ប្រសិនបើប្រទេសអ៊ីរ៉ង់បន្តគោលបំណងក្នុងការពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

                                     

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សាយឲ្យដឹងដោយលើកឡើងនូវសំដីរបស់ លោក Panetta ថា
ប្រសិនប្រទេសអ៊ីរ៉ង់បន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអែររបស់ខ្លួន សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើយ៉ាង
ណាឲ្យប្រាកដថា ហេតុការណ៍នេះមិនអាចកើតមានឡើងបានឡើយ។

លោក Panetta បន្តថា ប្រទេសអ៊ីរ៉ង់ត្រូវតែមានទទួលយកនូវកិច្ចចរចាមួយក្នុងការកម្រិតកំណត់កម្មវិធីនុយក្លេអែរ
របស់ខ្លួន ព្រមទាំងប្រឈមមុខទៅនឹងកងកម្លាំងយោធារបស់សហរដ្ឋមេរិក ក្នុងការបញ្ឈប់សកម្មភាពរឹងមានះ
របស់ខ្លួន។

អគ្គលេខាធិការការពារជាតិរូបនេះបានសង្កត់ធ្ងន់ ដោយលើកឡើងនូវសំដីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក
លោក បារ៉ាក់អូបាម៉ា ដែលបានទាមទារក្នុងការដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរបនែ្ថមទៀតទៅលើរដ្ឋាភិបាល តេអ៊ីរ៉ង់
ដើម្បីរារាំងការអភិវឌ្ឍន៍កម្មវិធីនុយក្លេអែររបស់ប្រទេសនេះ។

គួរបញ្ជាក់ថា  លោក Panetta បានធ្វើដំណើរទស្សនកិច្ចក្នុងរយៈពេលពីរថ្ងៃក្នុងប្រទេសអ៊ីស្រាអែល ដោយក្នុងនោះ
មានការធ្វើកិច្ចជំនួបជាមួយលោក Barak រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល
លោក Benjamin Netanyahu រួមជាមួយលោកប្រធានាធិបតី Shimon Peres៕cam111
 

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post