ថ្ងៃទី​ 02 ខែសីហា ឆ្នាំ2012, ម៉ោង 01:55 PM ប្រែសម្រូលដោយ : ឃ្លោក ចន្នី
1


ចិន (BBC):សកម្មជនមួយរូបរបស់​ចិន​លោកឈិន កង់ឆឹង ដែលបាន​ចេញទៅសហរដ្ឋអាមេរិក តាំងពីខែ​ឧសភា បានស្នើឱ្យសហរដ្ឋអាមេរិក​ស៊ើបអង្កេតលើរឿងក្តីរបស់លោក ព្រម​ទាំងការពារក្រុមគ្រួសារ នៅប្រ​ទេសចិនផងដែរ។
លោកឈិន បាននិយាយឱ្យដឹង បន្ទាប់កិច្ចប្រជុំជាមួយសមាជិកស​ភា​អាមេរិកថា “រដ្ឋាភិបាល មិនបាន​ធានាអះអាងឱ្យបានច្បាស់ នៅ​ពេ​ល​ដែលលោកចាកចេញពីប្រទេស​ចិន​នោះ​ឡើយ នេះហើយ វានៅតែ​មាន​ភាពតានតឹងដែលធ្វើឱ្យលោក​មាន​ការ​ បារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពគ្រួសារ”។
សកម្មជនវ័យ៣០ឆ្នាំនេះ បន្តឱ្យដឹងទៀតថា “ទោះបីជារដ្ឋាភិបាល បានសន្យានឹងមើលថែគ្រួសារបស់ខ្ញុំ ក៏ដោយ ប៉ុន្តែមក​ទ​ល់ពេលនេះ មានរយៈពេល៣ ខែមកហើយ ដែលខ្ញុំ​មិនទាន់បានទទួលព័ត៌មានអ្វីសោះពីពួកគេ ឬដំណើរការនៃរឿងក្តីរបស់ខ្ញុំ”។
គួរបញ្ជាក់លោកឈិន ត្រូវបានគេ​កាត់​ទោ​ស​ឱ្យជាប់ពន្ធនាគារលើសពី៤ ឆ្នាំ នៅឆ្នាំ២០០៦ បន្ទាប់ពីលោកបានបំពានច្បាប់គោលនយោបាលកូនម្នាក់របស់ចិន។ ក្រោយមក​លោក​ត្រូវបានគេដោះលែង នៅឆ្នាំ២០១០ ប៉ុន្តែ លោកត្រូវគេដាក់ទោសឃុំឱ្យនៅក្នុងផ្ទះ ដោយពេលនេះ រដ្ឋាភិបាល​ចិន បានអនុញ្ញាតឱ្យលោកចាកចេញ​ពី​ប្រទេស មក​សហរដ្ឋអាមេរិក ដើម្បីសិក្សាផ្នែកច្បាប់បន្ថែម៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post