ថ្ងៃទី​ 02 ខែសីហា ឆ្នាំ2012, ម៉ោង 03:56 PM ប្រែសម្រួលដោយ : ម៉ាណែត
1


ប៉េរូ (BBC): មន្ត្រី​ប៉ូលិសក្នុង ប្រទេសប៉េរូ បាន​និ​យា​យ​ថា ពួក​គេ​បាន​រឹ​ប​អូស​​ក្រ​ដា​ស​ប្រាក់​ក្លែង​ក្លាយ​ចំនួន​ទឹក​ប្រាក់​២,៣លានដុល្លារ ដែល​សង្ស័យ​ថា ស្ថិត​នៅ​ក្រោម​ស្នាដៃ​បោះ​ពុម្ព​ក្រដា​ស​ប្រាក់​ក្លែង​ក្លាយ​របស់ក្រុម​​ គ្រួ​សា​រ​​ល្បី​ឈ្មោះ គ្វីស្ពេ រ៉ូទ្រីហ្គេស​(Quispe Rosriguez )។
ស្នង​ការ​មន្ត្រី​ប៉ូ់​លិស​​ប៉េ​រូ លោករ៉ូល សាឡាហ្សារ (Raul Salazar) បាន ​ថ្លែង​ថា ក្រុម​គ្រួ​សារអន្ធពាលនេះ បាន​រៀប​ចំ​ផែនការរត់ពន្ធ​ប្រកាស​ប្រាក់ក្លែងក្លាយ ៥០ពាន់​​ដុល្លារ ​ចូល​ទៅក្នុងទឹកដី​សហរដ្ឋអាមេរិក ដែល​បានបង្កប់​​​​លុយ​ទាំងអស់នោះ នៅក្នុង​វត្ថុ​អនុស្សាវរីយ៍​របស់​ប្រទេស​ប៉េរូ។
លោកសាឡាហ្សារ បាន​និយា​យ​ថា បុរសមួយរូប ដែលរងបទចោទ​ប្រ​កាន់​ពាក់ព័ន្ធជាមួយនឹងក្រុម​គ្រួសារ​គ្វីស្ពេ រ៉ូទ្រីហ្គេស មានឈ្មោះល្វីស អាល់ហ្វីដូ អូបានដូ ប៉ារីដឹស (Luis Alfredo Obando Paredes) ​ក៏ត្រូវបានចាប់ខ្លួនផងដែរ។ ប្រាក់ និងសម្ភារៈ សម្រាប់​បោះពុម្ពក្រដាសប្រាក់ក្លែងក្លាយ ដូចជាទឹកថ្នាំបោះពុម្ពពិសេស និងក្រដាស ត្រូវបានរឹបអូសចេញពីក្នុងផ្ទះមួយ នៅរដ្ឋធានីលីម៉ា(Lima)  បន្ទាប់ពី សាច់​ញាតិ​ដទៃទៀត ត្រូវបាន​ចាប់​ខ្លួនអស់រយៈពេល២ សប្តាហ៍មកហើយ ដោយរឹបអូសបានក្រដាសប្រាក់ដុល្លារ និងអឺរ៉ូក្លែងក្លាយ និងលុយសេសសល់បន្តិចបន្តួចផងដែរ។
ចំពោះបច្ចេកទេសក្នុងការបញ្ចូនប្រាក់ក្លែងក្លាយទៅក្រៅប្រទេស ដែល​ច្រើន​តែ​បង្កប់ក្រដាសប្រាក់ នៅទីតាំងសម្ងាត់ៗខុសៗគ្នា ដើម្បីបញ្ចៀសពីការចាប់ឆែកឆេរនោះ គឺមាន​មធ្យោបាយស្រដៀងទៅនឹងការរត់ពន្ធគ្រឿងញៀន​ ដោយក្រុមរក​ស៊ីជួញដូររបស់ខុសច្បាប់ទាំងអស់នេះដែរ។
គួរបញ្ជាក់ថា នៅឆ្នាំនេះ ប៉េរូ បានរឹបអូសក្រដាសប្រាក់ក្លែងក្លាយបរទេស ចំនួន១៧លានដុល្លារ ហើយការរឹបអូសបានលើកនេះ ជាប្រាក់បរទេសក្លែងក្លាយដ៏ច្រើនបំផុត៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post