- Thursday, 02 August 2012 09:28
ឧបនាយក រដ្ឋមន្ត្រីថៃបាននិយាយកាលពីថ្ងៃពុធថា ប្រទេស ថៃ កំពុងពិចារណាដាក់បំរាមគោចរនៅផ្នែកខ្លះ នៃតំបន់ ភាគខាងត្បូង ដែលមានប្រជាជនអ៊ីស្លាមដ៏ច្រើនរស់នៅនេះ ដើម្បី បង្ក្រាបការងើបបះបោរអស់រយៈពេល៨ឆ្នាំមកនេះ។ការថ្លែងបែបនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមជន សកម្មប្រយុទ្ធ បានបំផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្តមួយនៅ ខាងក្រៅ សណ្ឋាគារមួយនៅក្នុងតំបន់ដ៏រំជើបរំជួលនេះ ដោយបណ្តាលអោយរបួសចំនួន៤នាក់។
លោក យ៉ុតថាសាក់ សាស៊ីប្រាផា ឧបនាយករដ្ឋមន្ត្រីថៃរូបនេះ បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា “ យើងត្រូវវាយតំលៃនិងពិចារណាលើស្ថានភាពនេះ ។ បើសិនបំរាមគោចរជាការចាំបាច់នោះ យើងនឹងដាក់បំរាមគោចរនេះនៅផ្នែកខ្លះនៃតំបន់នេះ”។
លោក យ៉ុតថាសាក់ សាស៊ីប្រាផា ដែលដឹកនាំកងកំលាំងនៃក្រុមការងារថ្មីដើម្បីដោះស្រាយបញ្ហាវឹកវរនៅ ភាគខាងត្បូងនេះ បាននិយាយថា ក្រុមអាជ្ញាធនឹងបន្ថែមកងកំលាំងប៉ូលិសនៅក្នុងតំបន់នេះ៕ ប្រភពព័ត៌មានៈ CEN