ក្រុង​តៃ​ប៉ិ/ប៉េកាំងៈ ព្យុះ ​ទីហ្វុង​ ល្បឿន​យឺត​មួយ​ដែល​កំពុង​នាំ​មក​នូវ​ទឹកភ្លៀង​ដូច​ហែក​មេឃ បាន​វាយ​ប្រ​ហារ​ភាគ ខាង​កើត​កោះ​តៃ​វ៉ាន់ កាល​ពី​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ជន់​លិច​ដី​កសិកម្ម​ជាច្រើន រំខាន​ដល់​ការ​ដឹក​ជញ្ជូន​ និង​ ប្រែ​ក្លាយ​ក្រុង​តៃ​ប៉ិ​ដែល​ធ្លាប់​តែ​អ៊ូរ​អរ​ទៅ​ជា​ក្រុង​ខ្មោចមួយ​។


ព្យុះ ​សៅឡា ដែល​បាន​សម្លាប់​មនុស្សយ៉ាង​តិច​២៣នាក់ នៅ​ហ្វីលីពីន ត្រូវ​បាន​គេ​បន្ទោស​ថា​បាន​សម្លាប់​មនុស្ស៤នាក់​ហើយនៅ​តៃវ៉ាន់​ ដោយ​ចំនួន​អ្នក​បាត់​បង់​ជីវិតត្រូវ​បាន​គេ​រំពឹងថា កើនឡើង។ តៃ​វ៉ាន់​ បាន​ចេញ​ព្រមាន​ពី​ភ្លៀង ធ្លាក់​ធ្ងន់​ធ្ងរ​ និង​ខ្យល់​បក​ខ្លាំង​លើ​តំបន់​ភាគ ច្រើន​បំ​ផុត​នៃកោះ​នេះកាល​ពី​ថ្ងៃ​ពុធ ខណៈព្យុះ នេះបាន​ចូល​ជិត​ ខណៈនៅ​ចិន​លោក​នាយក​រដ្ឋ​មន្ត្រី​វ៉េន​ ជាប៉ាវ បាន​ប្រាប់​ក្រុម​អាជ្ញាធរឲ្យ ប្រុង​ជើង​ការណ៍ខ្ពស់​ការពារ​ការស្លាប់។
ព្យុះ ​នេះ​ បាន​បោក​បក់​មក​ដល់​ច្រាំង​នៅក្បែរ ក្រុង​ហួលាននៅ​មុន​ថ្ងៃ​ត្រង់​ មុន​ពេលងាក ទៅជើង​ និង​នៅនឹង​ឆ្នេរ​សមុទ្រ។ ស៊ីន​ហួ​ បាន​រាយការណ៍ ថា ព្យុះ​នេះ​ត្រូវ​គេ​រំពឹងថានឹង​វាយ​ប្រ​ហារ​ខេត្ត​ ហ្វូជាន និង​ជេជាំង​របស់​ចិន។ អ៊ឹម សុនាថ (ភ្នំពេញប៉ុស្តិ៍)

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post