គុយបា (BBC): យោង តាមសម្តីរាយការណ៍ពីមិត្តភក្តិរបស់ក្រុមសកម្មជន បានឱ្យដឹងថាសកម្មជនបក្សប្រឆាំងជាន់ខ្ពស់របស់ប្រទេសគុយបា មួយរូប មានឈ្មោះអូសវ៉ាល់ដូ ផាយ៉ា (Oswaldo Paya) បានទទួលមរណភាពក្នុងឧបទ្ទវហេតុគ្រោះថ្នាក់រថយន្ត ខណៈដែលលោកធ្វើដំណើរនៅក្បែរទីក្រុងបាយ៉ាម៉ូ (Bayamo) នាភាគខាងកើតខេត្តហ្គ្រេនម៉ា (Granma)។លោកផាយ៉ា អាយុ៦០ ឆ្នាំ ត្រូវបានគេស្គាល់តៗគ្នា ជាស្ថាបនិកក្នុងគម្រោងវ៉ារេឡា (Varela Project) ដែល បានចូលរួមចុះហត្ថលេខាក្នុងយុទ្ធនាការគាំទ្រប្រជាជាតិស្តីពីច្បាប់ចល នាដល់សិទ្ធិមន្ត្រីស៊ីវិល បន្ទាប់ពូកលោកត្រូវបានគេចាត់ទុកជាអ្នកនាំពាក្យមួយរូបតំណាង ឱ្យគណបក្សប្រឆាំងតូចមួយ របស់ប្រទេសគុយបាផងដែរ។
ការស្លាប់បាត់បង់ជីវិតរបស់លោកផាយ៉ា ត្រូវបានសកម្មជនបក្សប្រឆាំងមួយរូបទៀត មានឈ្មោះយ៉ូនី សេនឆេស(Yoani Sanchez) បានសរសេរ និងនិយាយលើគេហទំព័រ Twitter ដោយស្រង់សម្តីសមាជិកជាន់ខ្ពស់នៃគណៈសង្ឃកាតូលិកមួយរូប នៃក្រុងបាយ៉ាម៉ា លោកខារឡូស អាម៉ាឌ័រ (Carlos Amador) ៕