- Monday, 16 July 2012 04:34

តាមរយៈដំណើរទស្សនៈកិច្ចដែលប្រព្រឹត្តទៅពីថ្ងៃ១៦ កក្កដា ដល់ ១៧កក្កដា ឡាវចង់បញ្ជាក់ ថាបានផ្អាកដំណើរអនុវត្តគំរោង ដែលនាំឲ្យមានការជជែកវែកញែកដូចខ្លួនបានប្រកាសមុននោះ ។
សប្តាហ៍កន្លងទៅ ប្រមុខការទូតអាមេរិក Hillary Clinton ។ ក៏បានទៅកាន់តំបន់ខាងលើនិងអំពាវនាវ ឲ្យរដ្ឋាភិបាលឡាវពិនិត្យឲ្យហ្មត់ចត់ នូវផលវិបាកនៃគំរោង ហើយដកពិសោធន៍ពីប្រទេសរបស់ អ្នកស្រី ។ អាមេរិកធ្លាប់បានអនុវត្តន៍គំរោងកសាងទំនប់វារីអគ្គិសនី ស្រដៀងគ្នានេះនៅទន្លេ Mississippi ហើយផលវិបាកគ្រោះទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀតបានកើតឡើង ។
ខណៈពេលនេះដែរ ពលរដ្ឋនៅខេត្តចំនួន៨ របស់ថៃ ដែលស្ថិតនៅអាងខាងក្រោមទន្លេមេគង្គឲ្យដឹងថា នឹងដាក់ពាក្យ បណ្តឹងអាជ្ញាធរអគ្គិសនីប្រទេសនេះ ដោយហេតុផលថា ស្ថាប័ននេះមានគំរោង ទិញអគ្គិសនីមួយភាគធំពី Xayaburi ។