- Tuesday, 17 July 2012 02:53

ប៉ុន្តែមួយថ្ងៃក្រោយមកគឺនៅក្នុង កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន ការពិភាក្សាដ៏ក្តៅគគុកនិងតឹងតែងបំផុតនោះមិនត្រឹមតែមិនបានបើកផ្លូវ សម្រាប់កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាននិងចិនស្តីពីការតាក់តែង ក្រមប្រតិបត្តិនេះទេ វាថែមទាំងបង្កើតប្រវត្តិសាស្ត្រមួយ។ នោះគឺការបរាជ័យរបស់រដ្ឋមន្ត្រីការបរទេសនៅក្នុងការចេញ សេចក្តីថ្លែងការណ៍រួមមួយដោយសារតែការខ្វែងគំនិតគ្នា ទៅលើការប្រើប្រាស់ពាក្យពេជ្រ នៅក្នុងសេចក្តី ថ្លែងការរណ៍រួមនោះ អំពីបញ្ហាសមុទ្រចិនខាងត្បូង។
តាមការពន្យល់របស់លោកហោ ណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អាស៊ានមិនអាចសម្រេចេញសេក្តីថ្លែងការណ៍ រួមនោះដោយសារតែការ ប្រើប្រាស់ ពាក្យពេជ្រ នៅក្នុងកសេចក្តីថ្លែងការណ៍ ប៉ុណ្ណោះ។
លោកឧបនាយករដ្ឋមន្ត្រី បានពន្យល់ថាការមិនអាចចេញសេចក្តីថ្លែងការណ៍រួមគឺដោយសារការស្នើដោយ ហ្វីលីពីនដើម្បីដាក់បញ្ចូល ពាក្យកោះ Scarborough Shoal និងការស្នើដោយវៀតណាមដើម្បីដាក់ពាក្យតំបន់សមុទ្រសេដ្ឋកិច្ច ផ្ដាច់មុខនៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះ។
ពាក្យពីរម៉ាត់ នេះ មានអំណាចគ្រប់គ្រាន់ នឹងបំផ្លាញសេចក្តីថ្លែងការណ៍រួម របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានជួបគ្នា ជាច្រើនដង ចាប់ពី ថ្ងៃទី៩ រហូតដល់ព្រឹក ថ្ងៃទី១៣ ខែកក្កដា ដើម្បីទម្លាយភាពទាល់ច្រក ប៉ុន្តែនៅតែមិនអាចរកច្រកចេញបាន។ លោក សុរិន ពិតសុវណ្ណបានពន្យល់ថា ពួកគេបានជួបគ្នាទាំងនៅក្នុងកិច្ចប្រជុំផ្លូវការ ពេលអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចប៉ុន្តែនៅតែមិនអាចស្រុះស្រួលគ្នាបាន។
កម្ពុជានិងផលប៉ះពាល់
ក្នុងនាម ជាប្រធានអាស៊ាន ប្រទេសកម្ពុជា មានតួនាទីមួយ សម្របសម្រួល ដល់កិច្ចប្រជុំ ដើម្បីអោយដំណើរការល្អ ដោយរួមទាំងការចេញសេចក្តី ថ្លែងការណ៍រួមនេះផង។ នៅពេលដែលសេចក្តីថ្លែងការណ៍រួមនេះមិនអាចចេញរួច កម្ពុជាក៏ត្រូវបានគេ បន្ទោសចំពោះ ស្ថានភាពមួយ ដែលមិនធ្លាប់មានក្នុងរយ:ពេល៤៥ឆ្នាំ ចាប់តាំពីការបង្កើតអាស៊ានមក។
ការខកខានបែបនេះ ធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជានៅលើឆាកអន្តរជាតិដូចដែលបាន ឆ្លុះបញ្ចាំងតាមសារព័ត៌មាន បរទេស ជាច្រើន និងការសម្តែងការខកចិត្ត ដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន មួយចំនួន។ ដូច្នេះកម្ពុជាក៏បានក្លាយជា ជនរងគ្រោះមួយ នៅក្នុងជម្លោះ សមុទ្រចិន ខាងត្បូងរវាងប្រទេសចិននិងប្រទេសសមាជិកអាស៊ានមួយចំនួនពិសេស ហ្វីលីពីននិងវៀតណាម។
ប៉ុន្តែអ្នកវិភាគខ្លះ គិតថាកម្ពុជា ត្រូវការពារផលប្រយោជន៍ផ្ទាល់ខ្លួន ដោយសារតែមិនចង់ធ្វើអោយចិនម្ចាស់ជំនួយធំបំផុតនោះមិនសប្បាយចិត្ត។ បើពិនិត្យទៅលើស្ថានភាពកម្ពុជាដែលពឹងផ្អែកខ្លាំងទៅលើជំនួយចិននោះ កម្ពុជាមានហេតុផលគ្រប់គ្រាន នឹងការពារផលប្រយោជន៍ របស់ប្រទេស ខ្លួន។ ប៉ុន្តែ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានពន្យល់ថា “កម្ពុជាបានបញ្ជាក់ជំហរកម្ពុជាជាជំហរគោការណ៍ យើងអត់មាន កាន់ជើង ខាងណាមួយ ទាំងអស់ ក្នុងជម្លោះទ្វេភាគីនេះ យើងមិនមែនជាតុលការ។ ខ្ញុំបានប្រាប់សហសេវិកខ្ញុំថា នៅកន្លែងនេះ គឺការប្រជុំ រដ្ឋមន្ត្រី ការបរទេសអាស៊ាន យើងមិនមែនជាតុលាការកាត់ក្ដីឲ្យជម្លោះទ្វេភាគី អ្នកណាចាញ់ អ្នកណាឈ្នះ ដីនេះរបស់អ្នកណា កោះនេះរបស់អ្នកណា ដែនសមុទ្រនេះរបស់អ្នកណា”។
ស្ថានភាពរបស់ហ្វីលីពីននៅពេលនេះ មិនខុសពីស្ថានភាពរបស់កម្ពុជានៅពេលដែលជម្លោះព្រំដែនជាមួយថៃ បានឡើងកំដៅបំផុតនោះដែរ។ នៅ ពេលនោះកម្ពុជា ដែលយល់ថា ចាញ់ប្រៀបប្រទេសថៃ ដែលធំជាង និងខ្លាំងជាង ទាំងសេដ្ឋកិច្ច និង យោធានោះ បានស្នើអោយ មានការចរចា ពហុភាគី ហើយអោយអាស៊ានលូកដៃប៉ុន្តែសមាជិកអាស៊ានខ្លះ មិនចង់លូកដៃឡើយ ដោយខ្លាចប៉ះពាល់ ផលប្រយោជន៍ ជាមួយប្រទេសថៃ ហើយចង់អោយកម្ពុជានិងថៃ ដោះស្រាយដោយទ្វេភាគី។
ដូច្នេះកិច្ចការពារ ផលប្រយោជន៍ប្រទេសផ្ទាល់ខ្លួន ក្លាយជាអាទិភាព មុនការគិតគូរដល់ មិត្តភក្តិនៅក្នុងអាស៊ាន។ នេះជានិន្នាការដែលឃើញមាន ជាទូទៅ។
អាស៊ានវង្វេងផ្លូវ
" សហគមន៍តែមួយ វាសនាតែមួយ" គឺជាអ្វីដែលអាស៊ានកំពុងតែពុះពារសម្រេចអោយបានដោយសង្ឃឹមថានឹងមាន សហគមន៍អាស៊ានមួយ ត្រឹមឆ្នាំ ២០១៥។ ប៉ុន្តែ ការខកខាន ចេញចេញសេចក្តីថ្លែង ការណ៍លើកនេះ ប្រហែលជាប្រកាសអាសន្ន ដល់ប្រទេសអាស៊ានថា អោយពួកគេ ប្រឹងប្រែង ជាងនេះ ដើម្បីសម្រេចមហិច្ឆតាបែបនេះ។ ដោយសារតែគោលការណ៍ រឹងត្អឹង របស់អាស៊ាន ដែលទាមទារការសម្រេចចិត្ត ជាឯកឆន្ទនោះ ប្រទេសអាស៊ានទាមទារអោយ មានការយោគយល់គ្នាជាងនេះ និងការធ្វើសម្បទាន គ្នាជាងនេះ ដោយមិនត្រូវទាមទារ អ្វីដែលជ្រុលហួស ដើម្បីបំពេញ ចិត្តខ្លួនឡើយ។
លោកសុរិន ពិតសុវណ្ណ អគ្គលេខាធិការអាស៊ានដែលនឹងចេញពីតំណែងនៅថ្ងៃទី៣១ខែធ្នូនោះបា និយាយអំពីសារសំខាន់នែការធ្វើសម្បទាន នេះហើយលោកពន្យល់ថា ការធ្វើសម្បទានមានន័យថា “គ្មាននរណានឹងត្រូវសប្បាយចិត្តមួយរយភាគរយឡើយ”។
នៅ ចំពោះមុខមួយដែលបញ្ហាខាងក្រៅកំពុងតែត្រូវនាំចូលមកអោយអាស៊ានជួយ ដោះស្រាយ បញ្ហាប្រឈមមុខជាច្រើនទៀត អាចនឹងរង់ចាំ បង្កើតភាពទាល់ច្រក នៅក្នុងអាស៊ាន។ ដរាបណាអាស៊ានប្រកាន់យកគោលការណ៍ ឯកឆន្ទ ភាពទាល់ច្រក ងាយនឹងកើតមានបំផុត នៅក្នុង សមាគមដែលមានសមាជិក១០ ប្រទេសនេះ។ ពេលវាលាកំពុងតែប្រាប់ អាស៊ាន អោយគិតគូរ ឡើងវិញ អំពីគោលការណ៍ ឯកឆន្ទ នេះ។ ក្រៅពីនោះអាស៊ានក៏ត្រូវតែគិតគួរផងដែរអំពីថាតើត្រូវទប់ការជ្រៀត ជ្រែកពីខាងក្រៅពិសេសប្រទេសមហាអំណាចតាមរបៀបណា?
ដោយហេតុថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកនេះមិនបានសម្រេចចេញ សេចក្តីថ្លែងការណ៍រួមមួយនោះលោក សុរិន បាននិយាយថា អគ្គលេខាធិការដ្ឋានអាស៊ាន មិនមានឯកសារផ្លូវការ សម្រាប់មេដឹកនាំអាស៊ាន សម្រេចនៅក្នុងកិច្ចប្រជុំកំពូល នាខែវិច្ឆិកា ខាងមុខនេះ។ លោកបាននិយាយថា អាស៊ានខ្លះ “ផែនទីបង្ហាញផ្លូវមួយ”។
អគ្គលេខាអាស៊ានរូបនេះបានលើកឡើងពីភាពចាំបាច់មួយចំនួនដែលអាស៊ាន ត្រូវរិះរកគ្រប់មធ្យោបាយដើម្បីធ្វើអោយអាស៊ានអាចមានលទ្ឋភាព ប្រឈមមុខគ្រប់គ្រាន់នឹងការដោះស្រាយបញ្ហាជាមួយមហាអំណាច។
តាមពិតទៅនោះបញ្ហាសមុទ្រចិនខាងត្បូងបានត្រូវគេធ្វើអន្តរ ជាតូបនីយកម្មរួចទៅហើយ។ការប្រឈមមុខដាក់គ្នាបានឆ្លុះបញ្ចាំងនៅក្នុង វេទិកា អាស៊ានដែលពេលនោះចិននិងអាមេរិកប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង។ តាមរយះលោកស្រីគ្លីតុន អាមេរិក បានប្រកាន់យកជំហរមួយជាស្រេចដើម្បីប្រឆាំងនឹងចិន។ ការឆ្លើយឆ្លងដ៏ប្រឈមមុខគ្នាត្រូវបានគេដឹងថាកើតមាននៅក្នុងបន្ទប់ ប្រជុំនៅវិមានសន្តិភាព។
ភាពស្មុគ្រស្មាញនៃបញ្ហាសមុទ្រ ចិនខាងត្បូងនិងការលូកដៃ របស់មហាអំណាច ពូនផ្គុំ បញ្ហាកាន់តែលំបាក សម្រាប់អាស៊ាន នៅពេលដែល សមាគម មួយនេះ មានសមាជិកជាពីរក្រុមដែលគេដឹងថាមួយក្រុមស្និទ្ធនឹងចិននិង មួយក្រុមទៀតស្និទ្ធនឹងអាមេរិក។ ក្រុមទាំងពីរអាចទទួលរងឥទ្ធិពល ពីស័ម្ពន្ធមិត្ត មហាអំណាចជាចិន ឬអាមេរិក ដោយធ្វើអោយអាស៊ាន បែកចេញជាពីរក្រុមគឺក្រុមស្និទ្ធនឹងចិន និងក្រុមស្និទ្ធនឹងអាមេរិក។
នេះជារូបភាពមួយដែលនឹងលេប ត្រដាក់ ឯកភាពនិងសាមគ្គីភាពនៅក្នុងអាស៊ាន។ សមាជិកអាស៊ានទាំង១០ប្រទេសត្រូវតែប្រយ័ត្ន អំពីផលវិបាកមួយបែបនេះ ដោយមិនត្រូវគិតតែពីការធ្វើផ្គាប់ចិត្ត មហាអំណាចទាំងពីរ ជាចិន ឬ អាមេរិក ដោយធ្វើអោយប៉ះពាល់ ដល់អាស៊ានឡើយ៕ ដោយ: គ្រីទិច (CEN.COM.KH)