- Wednesday, 18 July 2012 09:39
ក្រុងតូក្យូ: អ្នក តវ៉ាប្រឆាំងនុយ ក្លេអ៊ែរជាង ១០ ម៉ឺននាក់ បានដើរក្បួនឆ្លងកាត់មជ្ឈមណ្ឌលក្រុងតូក្យូ កាលពីថ្ងៃចន្ទ ដើម្បីសម្ដែង ពីការជុះទាស់របស់ពួកគេ ចំពោះថាមពល អគ្គិសនីនុយក្លេអ៊ែរ ដោយបង្កើនសម្ពាធកាន់តែខ្លាំងទៅ លើលោក នាយករដ្ឋមន្ត្រី យ៉ូស៊ីហ៊ីកូ ណូដា។ក្រោម កំដៅថ្ងៃដ៏សែនក្ដៅក្នុងឆ្នាំនេះ ក្រុមអ្នកតវ៉ាបានចាកចេញពីផ្ទះ ដែលមាន ម៉ាស៊ីនត្រជាក់ដើម្បីនិយាយថា ប្រទេស នេះ មិនតរូវការថាមពលនុយក្លេអ៊ែរទេ បន្ទាប់ពីមហន្តរាយ នៅកោះហ្វូគូស៊ីម៉ា កាលពីឆ្នាំមុន បានបង្កក្ដី កង្វល់ពីសុវត្ថិភាពនៃថាមពលបរមាណូ។
វាគឺជា បាតុកម្មដ៏ធំបំផុតតាំងពីលោក ណូដា បានថ្លែងកាលពីខែមុនថា ជប៉ុនត្រូវតែ ចាប់ផ្ដើមមាស៊ីនរ៉េអាក់ទ័រឡើងវិញ ដែលបានបិទដើម្បី សុវត្ថិភាព ដើម្បីចៀសវាងកង្វះខាតអគ្គិសនី ដែល អាចប៉ះពាល់ដល់សេដ្ឋកិច្ច។ ដោយៈ អ៊ឹម សុនាថ (ភ្នំពេញប៉ុស្តិ៍)