សាលារៀន ​ចំនួន​២៩​នៅ​ក្រុង​បាងកក​បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន​ដោយសារ​ការ​ ផ្ទុះ​ជំងឺ​ដៃ ជើង​និង​មាត់​(HFMD) ជាមួយនឹង​ការ​កើត​ជំងឺ​នេះ​ជាង​១២.៥០០​ករណី​ត្រូវបាន​រាយការណ៍​នៅ​ទូទាំង​ ប្រទេស​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក​។​

​អភិបាល​ក្រុង​បាងកក​បាន​ និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​អាជ្ញាធរ​ក្រុង​បាងកក​បាន​តាមដាន​ការឆ្លង​ រាលដាល​HFMD​ដែល​អាច​កើតមាន​នៅ​សាលារៀន​ផ្សេងៗ​ចាប់តាំងពី​ខែ​មករា​មក​។
សិស្ស​ដែល​ត្រូវបាន​រកឃើញ​ថា​ឆ្លង​ជម្ងឺ​នេះ​ត្រូវ​បាន​ប្រាប់​អោយ​ឈប់​មក​ រៀន​ជា​បណ្តោះអាសន្ន​ដើម្បី​បង្ការ​កុំអោយ​មាន​ការឆ្លង​រាលដាល​។​យោង​តាម​ នាយកដ្ឋាន​សុខាភិបាល​ក្រុង ក្មេង​៨៦០​នាក់​បាន​កើត​ជំងឺ​HFMD​កាលពី​ខែ​មិថុនា​តែ​បាន​ធ្លាក់​មក​នៅ​៣៩១ ​នៅ​ខែ​កក្កដា​។​

​នៅ​ខេត្ត​រ៉ា​យ៉ង​ជំងឺ​នេះ​គេ​រកឃើញ​ជំងឺ​នេះ​ ៣១៦ ​ករណី​ចាប់ពី​ខែ​មករា​មក​ទល់​ថ្ងៃ​១០​ក​កក្កដា​ហើយ​​សាលារៀន​ត្រូវបាន​ ប្រាប់​អោយ​បង្កើនេះ​វិធានការ​ប្រុងប្រយ័ត្ន​ដូចជា​លាងដៃ​និង​ហូប​អាហារ​ទើប ​ចំអិន​ថ្មីៗ​និង​បណ្តា​រោងចក្រ​ត្រូវ​បាន​ណែនាំ​អោយ​កុំ​កម្មករ​បរទេស ជាពិសេស​កម្ពុជា វិល​ទៅ​ស្រុក​ក្នុង​ពេល​នេះ​ព្រោះ​ខ្លាច​ពួក​គេ​នាំ​ជំងឺ​នេះ​ចូល​ថៃ​៕ (CEN.COM.KH)

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post