
អ្នកនាំពាក្យមួយរូបតំណាងឱ្យក្រុមហ៊ុនវិនិយោគរ៉ែមាស វ៉ាយហ៊ី មានឈ្មោះគីត វីលសុន បាននិយាយថា កម្មករ អណ្តូងរ៉ែនោះ បានធ្វើការអស់រយៈពេល៨ម៉ោង រហូតដល់វេនយប់១០ ម៉ោង នៅពេលដែលអគ្គីភ័យឆាបឆេះ។
៥ម៉ោងក្រោយមក បុរសចំនួន១៣នាក់ ដែលបានរត់គេចខ្លួនចូលក្នុងបន្ទប់ការពារសុវត្ថិភាពចំនួន២ កន្លែង បានរត់ចេញមកខាងក្រៅ ខណៈដែលជនរងគ្រោះសេសសល់ខ្លះទៀត ត្រូវបានគេសង្គ្រោះចេញពីបន្ទប់សុវត្ថិភាពទី៣ ក្នុងរយៈពេល២ ម៉ោងក្រោយ ក្នុងអណ្តូងរ៉ែមាសរបស់ក្រុមហ៊ុនទ្រីអូ (Trio)។
គួររំលឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១១ ហេតុការណ៍បំផ្ទុះមួយនៅ អណ្តូងរ៉ែទន្លេ Pike លើភាគខាងត្បូងកោះបានសម្លាប់២៩នាក់៕