ថ្ងៃទី​ 19 ខែកក្កដា ឆ្នាំ2012, ម៉ោង 06:21 AM ប្រែសម្រួល : ឃ្លោក ចន្នី

កូរ៉េខាងជើង (BBC)៖ យោង​តាម​ប្រភព​ព័ត៌មាន​ផ្លូ​វការ​មួយ​ ​បាន​ឱ្យ​ដឹង​ថា កូរ៉េ​ខាងជើង​បាន​តែង​តាំង​លោក​យ៉ុន យ៉ុងឆុល ជា​មេ​បញ្ជា​ការ​ថ្មី​រ​បស់​កងទ័ព​កូរ៉េ​ខាង​ជើង​​ជំ​នួស​លោក​រីយ៉ុង​ហូ។
ប្រការនេះ បានធ្វើឱ្យអ្នកអង្កេត​ការ​ជាច្រើន​នៅប្រទេសកូរ៉េខាង​ជើង​មានការ​ភ្ញាក់​ ផ្អើលយ៉ាងខ្លាំង និង​ស្នើឱ្យមានការបកស្រា​យ​បន្ថែ​ម​ជុំវិញ​បញ្ហានេះ ទោះបីជាមូល​ហេ​តុ​នៃការដក​ចេញ​នេះ ត្រូវគេប្រ​កា​ស​ថា បណ្តាលមកពីលោកយ៉ុងហូ មាន​ជំងឺ​ក៏ដោយ។
ដោយឡែក អ្នកនាំពាក្យមួយរូប​រប​ស់ក្រសួងបង្រួបបង្រួមជាតិ នៃប្រ​ទេសកូរ៉េខាងត្បូង បាននិយាយថា “ការចាកចេញរបស់លោករី គឺជា​រឿង​មួយដែល​មានភាពខុសប្រក្រតី​យ៉ាង​ខ្លាំង”។
រីឯអ្នកសង្កេតការណ៍មួយចំនួនទៀត បាននិយាយថា “ការផ្លាស់ប្តូរអ្នកដឹកនាំ គឺជាផ្នែកមួយនៃចលនា ដើម្បីពង្រឹងការ​គ្រប់​គ្រងរបស់លោកគី ជុងអ៊ុន ក្នុងវិស័យយោធា”។
គួរបញ្ជាក់ថា លោករី យ៉ុងហូ ត្រូវបានគេតែងតាំងជាមេបញ្ជាការកងទ័ពកាលពី៣ ឆ្នាំមុន និងជាមន្ត្រីដ៏សំខាន់ក្នុងចំណោមអ្នកដែលជួយឱ្យលោកគីម ជុងអ៊ុន កាន់ត​ណែង​យ៉ាង​រឹងមាំបន្តពីឪពុក គឺលោកគីម ជុនអ៊ីល ដែលហេតុនេះហើយ ទើបការដកតំណែងរបស់លោក ធ្វើឱ្យមជ្ឈដ្ឋាននានា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post