ថ្ងៃទី​ 19 ខែកក្កដា ឆ្នាំ2012, ម៉ោង 06:15 AM ប្រែសម្រូលដោយ : ឃ្លោក ចន្នី

ទួរគី (BBC)៖ អគ្គីភ័យ​មួយ​បាន ឆា ប​ឆេះ យ៉ាង​សន្ធោរ​សន្ធៅ​លើអគារ​មួយ​ ដែល​មាន​កម្ពស់​រហូត​ដល់​ទៅ ៤២​ជាន់ កណ្តាល​ទីក្រុងអ៊ីស្តង់ប៊ុល (Istanbul) ប្រទេស​​ទួរ​គី​។
តាមរូបភាពដែលគេចាក់ផ្សាយ​តា​ម​ រយៈកញ្ចក់ទូរទស្សន៍ បាន​ឱ្យ​ឃើញ​ថា អគារ Polat Tower (ភូឡាត​ថូវើរ) បា​ន​គ្របដណ្ត​ប់​ដោយ​ផ្សែង​ខ្មៅ ព្រម​ទាំង​ធ្លាក់បែកបាក់​បំណែក​អាគារ​ជា​ច្រើនចុះមកក្រោមផងដែរ។
ភ្លាមនោះ ក្រុមពន្លត់អគ្គីភ័យ បាន​ព្យាយាមបាញ់ពន្លត់ភ្លាម ដើម្បីការ​ពារមិន​ឱ្យឆេះរាលដាលដល់កន្លែង​នានាផ្សេងទៀតនៅអគារ ព្រោះ​អ​​​គារ​​មួយ​​នេះ គឺជាកន្លែងប្រមូល​ផ្តុំ​ហាងទំនិញ កន្លែងស្នាក់នៅ និងការិយាល័យជាច្រើន។
លោកមុសតាហ្វា សារីហ្គុល (Mustafa Sariga) ជាចៅហ្វាយក្រុងបាននិយាយឱ្យដឹងថា “ស្ថានភាពនៅក្នុងអគារ នៅមានលក្ខណៈធម្មតា គឺមិនមានប៉ះ​​ព្រោះប្រព័ន្ធ​ការពារ​អគ្គីភ័យ​ដំណើរការបានល្អ បើមិនដូចនោះ វាអាចនឹងបង្កឱ្យក្លាយជាបញ្ហាធំបាន”។
តែទោះជាយ៉ាងនេះក្តី អាគារនេះ ត្រូវគេផ្អាកប្រើប្រាស់បណ្តោះអាសន្នរួមទាំងផ្លូវថ្នល់ជុំវិញអាគារផងដែរ ដើម្បីរក្សាសុវត្ថិភាព ព្រមទាំងរកមូលហេតុពិតប្រាកដដែល​បង្កឱ្យ​អគ្គីភ័យ​ឆាបឆេះផងដែរ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post