
ព្យុះភ្លៀងនៅចិន
បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនប្រហែល ៧៥០.០០០នាក់ នៅក្នុងខេត្តហ៊ូណាន ប្រ ទេសចិ នភាគ កណ្តាល។
ទីស្នាក់ការនោះបាននិយាយថា ភ្លៀងយ៉ាងខ្លាំងបានធ្លាក់លើខេត្តហ៊ូណាន ចាប់តាំងពីថ្ងៃពុធកន្លងទៅ។តំបន់រដ្ឋ
បាល និង ឃុំសរុបទាំងអស់១៧៥ នៅក្នុងខេត្តនេះត្រូវបានប៉ះពាល់ ដែលធ្វើឲ្យលំនៅដ្ឋាន ៤១០ខ្នង ត្រូវរលំនឹង
ជនលិចដីកសិកម្ម ២១.១០០ហិកតា ។
នៅពេលជាមួយគ្នានោះដែរ ទីស្នាក់ការត្រួតត្រា និងការពារទឹកជំនន់ខេត្តជៀងស៊ីដែលនៅជិតខាងបានប្រកាស
ពីថ្ងៃចន្ទថា គិតមកដល់ព្រឹកថ្ងៃអាទិត្យនេះ មនុស្ស១៦៨.០០០នាក់ ត្រូវបានប៉ះពាល់ ដោយព្យុះភ្លៀងដែលវាយ
ប្រហារតំបន់ភាគីកណ្តាល និងខាងជើងជៀងស៊ី ។ អាកាសធាតុដ៏អាក្រក់បំផុត នេះក៏នាំឲ្យមាន លំនៅដ្ឋាន៤៩
ខ្នង ត្រូវដួលរលំផងដែរ ។
នៅក្នុងខេត្តអានហ៊ុយ ពួកអាជ្ញាធរបានបញ្ជាដល់ការីអាងស្តុកទឹកជាង២៤០ ឲ្យចាប់ផ្តើមបញ្ចេញទឹកចេញកាលពី
ថ្ងៃចន្ទដើម្បីការពារអាងទាំងនោះកុំឲ្យហៀរ នៅពេលដែលកម្រឹតទឹកទន្លេសំខាន់៣ នៅ ក្នុងតំបន់ នោះឡើងហួស
កម្រិតសុវត្ថិភាព ។
រដ្ឋាភិបាលក្នុងស្រុកបានបញ្ជូនម្ហូបអាហារ និង ទឹកទៅឲ្យអ្នកស្រុកទាំងនោះ ហើយការងារជួយ សង្រ្គោះទឹកជំនន់
កំពុងតែបន្តធ្វើទៅហើយ ៕everyday