ថ្ងៃទី​ 21 ខែកក្កដា ឆ្នាំ2012, ម៉ោង 06:42 AM ប្រែសម្រួល : ឃ្លោក ចន្នី
1

អាមេរិក (BBB)៖ ​យោធាអាមេរិក បាន​​អនុញ្ញាតឱ្យសមាជិករបស់ខ្លួន​ស្លៀក​ឯកសណ្ឋាន ក្នុងពេល​ចូល​រួម​ក្បួនដង្ហែសិទ្ធរបស់ពួកខ្ទើយ ប​ន្ទាប់​ពីការហាមឃាត់ ត្រូវបានប​ញ្ចប់ កាល​ពី​ឆ្នាំ​មុន​។
លោករីនី បារដូហ្វ (Rene Bardorf) ជាអនុរដ្ឋលខាធិការក្រសួងការពារ ​ជា​តិអាមេរិក បាននិយាយថា “យោង​ទៅតាមគោលការណ៍ថ្មីៗ និងចំ​ណេះ​​​ដឹងដែលយើង​ទទួលបានពី​ព្រឹត្តិការណ៍កន្លងមក យើងបាន​អនុញ្ញាត​ឱ្យសមាជិកក្នុង​ក្រុមក្បួន​ដង្ហែនេះ ស្លៀកពាក់ឯកសណ្ឋាន​ជាលើកដំបូង។
រីឯលោកឌីវេន  ក្រេនសវ (Dway​ne Crenshaw) ជានាយកប្រតិបត្តិ​នៃ​អង្គការគាំពារមនុស្សភេទទី៣ San Diego LGBT Pr​id​e​ បាននិយាយថា “ខ្ញុំពេញចិត្តនឹងការសម្រេចចិត្តនេះ ថ្ងៃនេះគឺជាថ្ងៃ​ដ៏អស្ចារ្យមួយ ដែលយើងមានកិត្តិយសក្នុងការប្រារឰពិធីដង្ហែនេះ ប្រកបដោយ​ភាព​ថ្លៃថ្នូរ​ និង​កា​រ​គោ​រព”។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្បួនដង្ហែនេះ ត្រូវបានធ្វើឡើងផងដែរប៉ុន្តែ កាលនោះ កងយោធា​មិនត្រូវបានអនុញ្ញាតឱ្យពាក់ឯកសណ្ឋានយោធានោះឡើយ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post