ថ្ងៃទី 21 ខែកក្កដា ឆ្នាំ2012, ម៉ោង 06:32 AM ប្រែសម្រូលដោយ : ឃ្លោក ចន្នី

ស៊ីរី (BBC)៖ ក្រុមឧទ្ទាមក្នុងប្រទេសស៊ីរី បានបើកប្រតិបត្តិការវាយដណ្តើមកាន់កាប់ប៉ុស្តិ៍នៅតាមព្រំ ប្រទល់រវាងប្រទេសស៊ីរី ទួរគី និងអ៊ីរ៉ាក់ បន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែកមួយ បានឆក់យកជីវិតមន្ត្រីលំដាប់កំពូលៗចំនួន៣ នាក់រួចមក។
ប្រភពព័ត៌មានពីក្រុមសកម្មជនឱ្យដឹងថា តាមវីដេអូដែលគេទទួលបានឱ្យឃើញថា កង់ និងយានយន្តយោធាត្រូវបានគេរុះរើចេញ និងដណ្តើមយកប៉ុស្តិ៍ជាច្រើននៅតាមព្រំដែនតែម្តង ជាពិសេសនៅតាមតំបន់ព្រំដែនខាងកើត។
លោកជីម មៀរ (Jim Muir) ជាអ្នកយកព័ត៌មានរបស់ BBC បាននិយាយថា “ក្រុមឧទ្ទាមប្រហែលមានបំណងចង់បើការវាយប្រហារ ដើម្បីគ្រប់គ្រងរដ្ឋធានី ហេតុនេះ ទើបពួកគេបង្កការបះបោរតាមព្រំដែន។ ក្នុងហេតុការណ៍នោះ បានធ្វើឱ្យទាហានស៊ីរី ២០នាក់ និងមេបញ្ជាការរបស់ពួកគេស្លាប់ ជាហេតុធ្វើឱ្យរដ្ឋាភិបាលគំរាមថា នឹងបិទព្រំដែនប្រទេសទាំង២៕agkor thom