ក្រុម ​អ្នកស៊ើប​អង្កេត​ក្នុងប្រទេស​ប៉េ​រូបា​នរក​ ឃើញ​ចំនួន​ក្រដាសប្រាក់​ក្លែងក្លាយ​យ៉ាងច្រើន​ដែលមាន​តម្លៃ ២,៥ លាន​ផោន ។ ការបង្ក្រាប​មួយ​នៅក្នុង​រដ្ឋធានី​លី​ម៉ា​បាន​រកឃើញ​ប្រតិបត្តិការ​ ទ្រង់ទ្រាយ​ធំ​មួយ​ដែល​ផលិត​ប្រាក់​ដុល្លារ​អាមេរិក និង លុយ​អឺរ៉ូ​ក្លែង​កា្ល​យ​ប្រើ​នូវ​បច្ចេកវិទ្យា​ខ្ពស់​ទាន់សម័យ ។​
​ ប៉ូលិស​បានចេញ​មក​ប​ង្ហា​ញ​ការរកឃើញ​ប្រាក់​ក្លែងក្លាយ​នេះ​ទាំង​មោទនភាព​នៅ ​ស​ន្និសិទ​កាសែត​មួយ​កាលពី​ថ្ងៃទី ១៨ កក្កដា ២០១២ ក្នុងនោះ​មាន​លុយ​ដុល្លារ​ក្លែងក្លាយ​ចំនួន ២ លាន​ដុល្លារ និង លុយ​អឺរ៉ូ​ក្លែងក្លាយ​ចំនួន ១,៥ លាន​អឺរ៉ូ ។​
​ ប៉ូលិស​ក៏បាន​រកឃើញ​ឧបករណ៍​សម្រាប់​ផលិត​លុយ​ក្លែងក្លាយ​មួយចំនួន​ផងដែរ​ ក្នុងនោះ​មាន​ទាំង​ម៉ាស៊ីនបោះពុម្ព និង តែម​ប្រើ​ដើម្បី​បន្លំ​ត្រា និង ស្នាម​ពៀច​នៅលើ​សន្លឹក​ក្រដាសប្រាក់ ។
​ក្នុង​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​ប៉េ​រូ​បាន​ក្លាយជា​អ្នក​ផលិត​លុយ​ក្លែងក្លាយ​ឈានមុខ​គេ​នៅក្នុង​ ពិភពលោក ដោយ​ផលិត​ចេញ​នូវ​ប្រាក់​ដុល្លារ អឺរ៉ូ​, bolívares fuertes របស់​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​, និង ប៉េ​សូរ​បស់​បូ​លី​វី និង ឈី​លី​ក្លែងក្លាយ​ក្នុង​ចំនួន​រាប់សិប​លាន ។ ប្រា​ក់ជាង ៣០ លាន​ដុល្លារ​ត្រូវបាន​រឹបអូស​នៅក្នុង​ប្រទេស​នេះ​គ្រាន់តែ​នៅ​ចន្លោះ​ឆ្នាំ ២០០៩ និង ២០១០ ។​
​នៅក្នុង​ការបង្ក្រាប​មួយ​ក្នុង ​ខែកញ្ញា ២០១០ ក្រុមមន្ត្រី​បាន​រកឃើញ​រូបិយប័ណ្ណ​អន្តរជាតិ​ជាច្រើន​ប្រភេទ​មានតម្លៃ​ជាង ២៧ លាន​ដុល្លារ ជា​ចំនួន​ច្រើន​បំផុត​នៅក្នុង​កំណត់ត្រា ។
​ ប៉ុន្តែ​ប៉ូលិស​ប៉េ​រូ​បាន​អះអាងថា សាច់ប្រាក់​ដែល​ត្រូវបាន​រឹបអូស​ទាំងនោះ​គ្រាន់តែ​ចំនួន​មួយ​តិចតួច​ ប៉ុណ្ណោះ​ដែល​ត្រូវបាន​បោះ​ពុ​ម្ភ​ក្នុង​មួយឆ្នាំៗ ព្រោះ​លុយ​ក្លែងក្លាយ​ភាគច្រើន​បាន​ហូរ​ចេញ​តាមរយៈ​អ៊ី​ន​ធឺ​ណេ​ត និង ការ​ចរាចរណ៍​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ៕ (CEN.COM.KH)

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post