Sep-14-2012
ប៉ូលិសនៅប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ បានចាប់ខ្លួន មេដឹកនាំនៃក្រុមជនឧក្រិដ្ឋជួញដូរគ្រឿងញឿនម៉ិកស៊ិកដ៏ធំ
ឈ្មោះ រ៉ាមីរ៉ូ ប៉ូហ្សូស ហ្គុនហ្សាឡេហ្ស៍( Ramiro Pozos Gonzalez ដែលជាអ្នកបង្កើតក្រុមជនឧក្រិដ្ឋមួយ
ដែលគេហៅថាក្រុម La Resistencia ក្នុងឆ្នាំ២០១០។

រ៉ាមីរ៉ូ ប៉ូហ្សូស ហ្គុនហ្សាឡេហ្ស៍ ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញឿន និងសម្លាប់ក្រុមសមាជិកនៃ
ក្រុមជួញដូរគ្រឿងដែលជាគូប្រជែងរបស់គាត់នោះ ត្រូវបានឃុំខ្លួននៅរដ្ឋ Mexico ភាគកណ្តាលនៃប្រទេសម៉ិកស៊ិក។
ប៉ូលិសក៏បានចាប់រឹបអូសយកផងដែរកាំភ្លើង AK-47 ស្រោបមាសចំនួន ១ដើមដែលជារបស់គាត់។
លោក រ៉ាម៉ុន អេឌូអាឌូ ភីឃ្វីណូ ប្រធានប៉ូលិសប្រឆាំងគ្រឿងញឿនម៉ិកស៊ិកបាននិយាយថា រ៉ាមីរ៉ូ ប៉ូហ្សូស ហ្គុនហ្សា
ឡេហ្ស៍ អាយុ ៤២ឆ្នាំរូបនេះជាសមាជិម្នាក់នៃក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន Milenio ដែលធ្វើបានសកម្មភាព
ជួញដូរគ្រឿងញៀនពីប្រទេសម៉ិកស៊ិកទៅរដ្ឋ Texas សហរដ្ឋអាមេរិក។
ក្រុម La Resistencia ត្រូវបានស្តីបន្ទោសចំពោះអំពើហិង្សាដ៏ខ្លាំងដែលទាក់ទងគ្រឿងញៀននៅរដ្ឋ Jalisco ភាគខាង
លិចនៃប្រទេសម៉ុកស៊ិកនៅពី២ឆ្នាំកន្លងមកនេះ។
ប៉ូលិសបាននិយាយថា ក្រុម La Resistencia នេះ គឺស្ថិតនៅពីក្រោយការបិទរាំងផ្លូវខុសច្បាប់ និងការវាយប្រហារជា
បន្តបន្ទាប់នៅរដ្ឋ Jalisco និងនៅរដ្ឋ Guadalajara នៅក្នុងប្រទេសម៉ិកស៊ិក កាលពីឆ្នាំមុន។ រ៉ាមីរ៉ូ ប៉ូហ្សូស ហ្គុនហ្សា
ឡេហ្ស៍ ក៏ត្រូវបានចោទប្រកាន់ផងដែរ ពីបទចាប់មនុស្សជំរិតទារប្រាក់ និងប្រព្រឹត្តអំពើឃោរឃៅ។
គួបញ្ជាក់ផងដែរថា មនុស្សជាង ៥៥.០០០នាក់ត្រូវបានសម្លាប់ក្នុងអំពើហិង្សាទាក់ទងនឹងគ្រឿងញៀន
ចាប់តាំងពីប្រធានាធិបតីម៉ិកស៊ិក លោក ហ្វីលីប៉េ កាលឌឺរ៉ុន បានប្រកាសសង្គ្រាមប្រឆាំងក្រុមឧក្រិដ្ឋជនគ្រឿងញៀន
នៅឆ្នាំ២០០៦មក៕cam111