Sep-14-2012
នាវាកងកម្លាំងយាមឆ្នេរតៃវ៉ាន់ពីរគ្រឿង បានធ្វើដំណើរទៅក្បែរប្រជុំកោះជម្លោះ នៅសមុទ្រចិនខាងកើត ដែលប្រទេស
ចិន, ជប៉ុន និងកោះតៃវ៉ាន់ចង់បាន។ នេះបើសម្តីរបស់មន្ត្រីការពារឆ្នេរម្នាក់។

យោងតាមគេហទំព័រ Channel News Asia បានផ្សាយឲ្យដឹងថា នាវាទំាងនោះត្រូវបានរំពឹងថានឹងទៅជិតដល់នោះ
ចម្ងាយពី ៣៧-៥៦គីឡូម៉ែត្រ ភាគខាងលិចកោះដ្យ៉ាវយុ ដើម្បីបំពេញកិច្ចការពាររយៈពេល ២៤ម៉ោងសម្រាប់
អ្នកនេសាទតៃវ៉ាន់។
ការផ្លាស់ប្តូរនេះបានធ្វើឡើង បន្ទាប់ពីជប៉ុនបានប្រកាសកាលពីថ្ងៃអង្គារ ទី១១ ខែកញ្ញាកន្លង ទៅនេះថា បានសម្រេច
គម្រោងរបស់ខ្លួនក្នុងការទិញកោះទាំងនោះ ដែលត្រូវជប៉ុនហៅ ស៊ិនកាគុ ហើយដែលមានការទាមទារចង់បានដោយ
កោះតៃវ៉ាន់ និងប្រទេសចិន។
ទីក្រុងតៃប៉ិបានហៅទូតរបស់ខ្លួនម្តងទៀតពីប្រទេសជប៉ុន ដើម្បីជំទាស់ការផ្លាស់ប្តូររបស់ជប៉ុន ខណៈដែលក្រុងប៉េកាំង
បានបញ្ជូននាវាល្បាតពីរគ្រឿង ដើម្បីការពារអធិបតេយ្យភាពរបស់ ខ្លួនតាមការរយៈទិញកោះនោះ។
គួរបញ្ជាក់ថា ជប៉ុនបានចាប់ខ្លួន ក្រុមសកម្មនិយម ១៤នាក់ ដែលបានធ្វើដំណើរតាមនាវាពីហុងកុងទៅតំបន់នោះ
ដែលធ្វើឲ្យមានការតវ៉ាយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលចិន និងតៃវ៉ាន់ ហើយជប៉ុនក៏បានដោះលែងពួកគេនោះជាបន្ទាន់
ផងដែរ៕