
ប៉ូលិសបាននិយាយថា អ្នកភូមិរាប់រយនាក់ និងមន្ត្រីជាច្រើនរូប បានចូលរួមក្នុងពិធីបុណ្យសពរបស់មេដឹកនាំក្រុមកុលសម្ព័ន្ធជើងចាស់ ដ៏មានឥទ្ធិពលម្នាក់ ក្នុងព្រំដែនស្រុកដាច់ស្រយាលដឺរ បាបា (Dur Baba)។
លោកអភិបាលស្រុក លោកហាមេសា ហ្គាល់ (Hamesha Gul) ស្ថិតនៅក្នុងចំណោមជនរងរបួស៣០ នាក់ ផ្សេងទៀតផងដែរ បន្ទាប់ពីថ្មីៗ កន្លង មកនេះ មានហេតុការណ៍បះបោរមួយ ប្រឆាំងក្រុមតាលីបង់ក្នុងតំបន់នេះ។
ម្ចាស់ទឹកដីរបស់ក្រុមកុលសម្ព័ន្ធ រួមទាំងមន្ត្រីប៉ូលិសស៊ើបអង្កេតប្រចាំតំបន់ បានចោទប្រកាន់លើក្រុមតាលីបង់ ជាអ្នកបើកការបំផ្ទុះគ្រាប់បែកក្នុងពិធីបុណ្យសពនេះ ដោយរៀបរាប់ថា ការវាយប្រហារនេះ គឺដើម្បីសងសឹក នឹងចលនាបះបោរតវ៉ាប្រឆាំង កាលពីពេលមុន។
សាក្សីមួយរូប បានប្រាប់ភ្នាក់ងារព័ត៌មាន BBC ថា ជនបំផ្ទុះគ្រាប់បែកអនាមិក បានដើរចូលក្នុងរោងបុណ្យ ដើម្បីចូលរួមកាន់ទុក្ខមរណភាពរបស់ម្ចាស់ស្រុក ប៉ុន្តែ បុរសម្នាក់នោះ ត្រូវបានបងប្រុសរបស់អភិបាលស្រុកចំណាំមុខ ហើយស្ទុះចាប់ខ្លួនលោក ប៉ុន្តែ សាក្សីម្នាក់ទៀត បាននិយាយប្រាប់សារព័ត៌មាន BBC ផងដែរថា ជនល្មើសរូបនោះ បានឆ្មក់ចូលពីក្រោយខ្នងរបស់ក្រុមអ្នកកាន់ទុក្ខក្នុងពិធីបុណ្យសពនោះ នៅពេលគ្រាប់បែកផ្ទុះឡើង ហើយមនុស្សមួយចំនួន បានស្រែកថា មានជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ នៅទីនេះ។ បន្ទាប់មក មនុស្សបាននាំគ្នារត់ប្រសេចប្រសាច រហូតដល់ខ្ញុំភ្ញាក់ឡើង ស្រាប់តែឃើញសាកសព និងឈាមពាសពេញកន្លែង។
ក្រុមអ្នកឆ្លើយឆ្លងព័ត៌មាន បាននិយាយថា ខណៈក្រុមតាលីបង់ មិនព្រមសារភាពទទួលកំហុសក្នុងការវាយប្រហារនេះ ពួកក៏កំពុងបានរៀបចំការវាយប្រហារលើគោលដៅមន្ត្រីរដ្ឋាភិបាល នៅទីសាធារណៈ ដូចជា ពិធីបុណ្យ និងពិធីរៀបការជាដើម៕agkor thom