
ប្រភពព័ត៌មានពីអ្នករស់នៅក្នុងតំបន់នេះ ឱ្យដឹងថា ពួកគេបានធ្វើការបាញ់បោះនៅតំបន់កំពង់ផែ និងអាកាសយានដ្ឋាន ដោយក្រុមសកម្មប្រយុទ្ធ អាល់ សាបាប កំពុងតែពង្រឹងកងទ័ពឡើងវិញ ធ្វើឱ្យប្រជាជនភ័យតក់ស្លុត និងភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។
លោកសៃរ៉ាស់ អូហ្គូណា (Cyrus Oguna) ជាវរសេនីយ៍ឯកមួយរូប បានឱ្យដឹងថា ការប្រយុទ្ធគ្នានេះ គឺជាផែកមួយដែលធ្វើឡើង ដោយសហព័ន្ធអាហ្វ្រិក (AU) ដើម្បីកាន់កាប់ទីក្រុងតែប៉ុណ្ណោះ ព្រោះទីក្រុងនោះ គឺជាទីក្រុងកំពង់ផែ សំខាន់ចំពោះហិរញ្ញវត្ថុ និងការតាំងនៅ របស់ពួកអាល់កៃដា។
គួរបញ្ជាក់ដែរថា កេនយ៉ា បានបញ្ជូនកងទ័ពទៅប្រទេសសូម៉ាលី តាំងពីឆ្នាំទៅមិញមកម៉្លេះ ដោយពួកគេអះអាងថា ពួកគេចង់កម្ចាត់ក្រុមអាល់ សាបាប ដែលគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសកេនយ៉ា ដោយចំនួនទ័ពរបស់កេនយ៉ា ដែលបានចូលរួមក្នុងកងទ័ពរបស់សហព័ន្ធអាហ្វ្រិក កើនដល់ទៅ ១៨.០០០នាក់ហើយ មកទល់នឹងពេលនេះ៕