Sep-04-2012
យោងតាមក្រុមអ្នកជួយសង្គ្រោះបាននិយាយថា មានកម្មករធ្យូងថ្ម ១៤នាក់បានស្លាប់ និងបាត់ខ្លួនមា្នក់ បន្ទាប់ពីមាន
ការផ្ទុះយ៉ាងខ្លាំងនៅក្នុងអណ្តូងរ៉ែធ្យូងថ្ម នៅភាគខាងកើត ខេត្តចាងស៊ី ប្រទេសចិន កាលពីថ្ងៃអាទិត្យ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានផ្សាយឲ្យដឹងថា មកដល់ព្រឹកព្រលឹមថ្ងៃចន្ទទី៣ ខែកញ្ញា ក្រុមជួយសង្គ្រោះនៅ
តែបន្តស្វែងរកកម្មករ ម្នាក់ដែលបានបាត់ខ្លួននោះ នៅទីក្រុងពីងឆាង។
កម្មករធ្យូងថ្ម ៣៨នាក់កំពុងធ្វើការនៅអណ្តូងធ្យូងថ្មនោះ ស្រាប់តែមានការផ្ទុះយ៉ាងខ្លាំងបានកើតឡើងភ្លាមៗ
នៅវេលាម៉ោង ប្រហែលជា ១២ និង ៥៥នាទី។ បន្ទាប់មកកម្មករទាំង ៣៨នាក់នោះបានគេចខ្លួន ប៉ុនែ្តមានតែ ២៣នាក់
ប៉ុណ្ណោះដែលរួចរស់ជីវិត ដោយពួកគេមួយចំនួនបានទទួលរងបួស ព្រោះពួកគេព្យាយាមរុញច្រានគ្នាឲ្យផុតពីគ្រោះថ្នាក់
តែ១៤នាក់ទៀតបានស្លាប់ និងបាត់ខ្លួនម្នាក់។
គួរបញ្ជាក់ថា ក្រុមការងារសុវត្ថិភាពរដ្ឋម្នាក់បានមកដល់កន្លែងកើតហេតុ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ដើម្បីគ្រប់គ្រងក្រុម
អ្នកសង្គ្រោះទាំងអស់ ក៏ដូចជាលទ្ធផលនៃការស្វែងរកកម្មករ ដែលបានបាត់នោះ។ កម្មករដែលរងរបួស ១១នាក់បាន
បញ្ចូនទៅកាន់មន្ទីរពេទ្យក្នុងស្រុកភ្លាមៗ បន្ទាប់ពីកើតហេតុនេះ៕cam111