Sep-04-2012
២០នាក់បានត្រូវស្លាប់ ហើយ ៥៦នាក់ទៀតត្រូវរបួស ដោយសារទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងក្នុងដែនដី
អាល់ហ្សេរីរយៈពេល ៤៨ម៉ោងចុងក្រោយនេះ។

តាមប្រភពដដែលនោះថា ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេដោយទឹកជំនន់គឺខេត្តតេបេសាត្លេមសេន និងអឺមស៊ីឡា
ដែលក្នុងខេត្តនីមួយៗក្នុងចំណោមខេត្តទាំង៣នោះ មានមនុស្សស្លាប់ ៣នាក់ដូចគ្នា។
ម្យ៉ាងវិញទៀតនៅក្នុងតំបន់ឧស្សាហកម្ម BEN BOULAIDDANS ខេត្ត BLIDA មានផ្ទះចំនួន ២១ខ្នងត្រូវទឹកជន់លិច។
ចាប់តាំងពីថ្ងៃទី៣០ សីហា មកមានភ្លៀងធ្លាក់ខ្លាំងក្នុងផ្នែកមួយដ៏ធំនៃប្រទេសអាល់ហ្សេរី ៕ cam111