Sep-04-2012
អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា មានមនុស្ស ៥នាក់ ក្នុងនោះមានជនជាតិអាមេរិក ២នាក់បានត្រូវស្លាប់កាលពី
ថ្ងៃទី ៣ ខែកញ្ញា ក្នុងការវាយប្រហារអត្តឃាត ដោយប្រើរថយន្តបង្កប់គ្រឿងផ្ទុះមួយនៅក្រុងប៉េសាវ៉ា នាភាគខាងជើង
ប៉ាគីស្ថានជិតព្រំដែនអាហ្វហ្គានីស្ថាន។

យោងតាមបណ្តាអ្នកទទួលខុសត្រូវប៉ូលិសមូលដ្ឋានថា ការវាយប្រហារអត្តឃាតនេះបានកើតមាននៅជិតអគារមួយ
ជាការិយាល័យរបស់ស្នងការជាន់ខ្ពស់ អ.ស.ប ខាងជនភៀសខ្លួន HCR។ ជនអត្តឃាតបានបើករថយន្តរបស់គេទៅបុក
រថយន្តមួយទៀតមុនពេលធ្វើឲ្យផ្ទុះ។ ការវាយប្រហារបែបនេះជាទូទៅធ្វើឡើងដោយពួកកាលីបង់ប៉ាគីស្ថាន។
គួរបញ្ជាក់ដែរថា ចំពោះការវាយប្រហារនេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប៉ាគីស្ថានបានបដិសេធនា ថ្ងៃទី៣ ខែកញ្ញា
ពីការស្លាប់ជនជាតិអាមេរិក ២នាក់៕cam111