វៀតណាម ដំឡើង​ប្រាក់ខែ​៣៥%

Posted by Email:knewdaynews@yahoo.com Tuesday, August 21, 2012


ថ្ងៃទី​ 22 ខែសីហា ឆ្នាំ2012, ម៉ោង 06:30 AM ប្រែសម្រួលៈ ស៊ុនហ្វាន


អតិថិជន នៅក្នុងផ្សារមួយ ក្នុងខេត្តថាញ់ហោ (រូប VNS/VNS)អតិថិជន នៅក្នុងផ្សារមួយ ក្នុងខេត្តថាញ់ហោ (រូប VNS/VNS)
វៀតណាម ៖ ក្រសួង​សង្គម​កិច្ច ការ​ងារ និង​ជន​ពិការ នៃ​ប្រទេស​វៀត​ណាម បាន​ស្នើ​ដំឡើង​ប្រាក់ខែ​​អប្បបរមា រហូត​ដល់​ទៅ​៣៥% ដើម្បី​ជួយ​សម្រួល​ជីវភាពមន្ត្រី​រដ្ឋា​ការ ​និយោជិក ខណៈ​ដែល​តម្លៃ​ទំនិញ​ឡើង​ថ្លៃ​ ជា​បន្ត​បន្ទាប់។
ពង្រាងច្បាប់នេះ នឹងលើកឡើងនូវជម្រើស២ គឺដំឡើងប្រាក់ខែអប្បបរមា ពីបច្ចុប្បន្ន១,-២លានដុង (៦៧-៩៦ដុល្លារអាមេរិក) ទៅ១,៩-២,៧លានដុង(៩១-១៣០ដុល្លារ​អាមេរិក​) និងជម្រើសទី២ ពី១,៨ ទៅ២,៥លានដុង (៨៦-១២០ដុល្លារអាមេរិក)។
លោកហោង មិញហាវ អនុប្រធាននាយកដ្ឋានប្រាក់បៀវត្ស នៃ​ក្រសួងការងារ បានប្រាប់​ទីភ្នាក់ងារព័ត៌មានវៀតណាមViet Nam News កាលពីម្សិលមិញថា ការដំឡើងប្រាក់​ខែ​នេះ ដោយសារតែតម្លៃទំនិញបច្ចុប្បន្ន មិនអាចបំពេញ​តម្រូវការ​ជីវភាព​កម្រិតស្តង់ដារបាន។
ទោះយ៉ាងណាក៏ដោយ នាយកដ្ឋានប្រាក់បៀវត្ស និង​ប្រាក់ឈ្នួល នឹងជួបប្រជុំ​ជាមួយបណ្តា​ក្រុម​ហ៊ុននានា នៅខែ​សីហានេះ មុន​នឹងធ្វើការសម្រេចចិត្តដំឡើងប្រាក់ខែ។
លោកហុង មិញចូ នាយកក្រុមហ៊ុនNam Duoc Joint Stock Company បានយល់ស្របនឹងតម្រូវការចាំបាច់ លើការដំឡើងប្រាក់ខែអប្បបរមានេះ ដោយលោកបាន​និយាយ​ថា ក្រុមហ៊ុនរបស់លោក បានផ្តល់ប្រាក់ខែបុគ្គលិកលើសពីកម្រិតអប្បបរមាជាយូរមកហើយ។
គួរបញ្ជាក់ថា កាលពីឆ្នាំទៅមិញ ក្រសួងការងារ វៀតណាមបានដំឡើងប្រាក់ខែពី៣៥-៤៧ដុល្លារ ទៅ៤០-៦៥ដុល្លារ សម្រាប់ក្រុមហ៊ុនក្នុងស្រុក និងពី៤៨-៦៤ដុល្លារ ទៅ​៥៣​-​៧៥​ដុល្លារ សម្រាប់ក្រុមហ៊ុនវិនិយោគទុនបរទេស៕AGKORTHOM

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post