ថ្ងៃទី​ 21 ខែសីហា ឆ្នាំ2012, ម៉ោង 02:35 PM ប្រែសម្រូលដោយ : ឃ្លោក ចន្នី
1


ពន្ធនាគារ Yare I (រូប El Universal) ពន្ធនាគារ Yare I (រូប El Universal)
វេណេហ្ស៊ុយអេឡា (BBC) : យោង តាមប្រភពព័ត៌មានពីមន្ត្រីប្រទេសវេ ណេហ្ស៊ុយអេឡា បានឱ្យដឹងថា ការ បះបោរក្នុងពន្ធនាគារ Yare I (យ៉ារ ទី១) ក្នុងរដ្ឋ មីរ៉េនដា (Mirando) បានធ្វើឱ្យមនុស្ស យ៉ាង​ហោចណាស់២០ នាក់ បាន ស្លាប់  ។
លោកស្រីអាយរីស វ៉ារ៉េឡា (Iris Valera) ជាមន្ត្រីពន្ធនាគារ បានឱ្យ ដឹង ថា ដែលបង្កឱ្យក្លាយជា ជម្លោះ​នេះ កើតឡើងដោយសារតែគូ បដិបក្ខ ២ ក្រុម ប៉ុន្តែ មូលហេតុ​ពិតប្រាកដ ដែល​បង្ក​ឱ្យក្លាយជា​ជម្លោះ​នេះគេ នៅ មិនទាន់ដឹង​ច្បាស់នៅឡើយ”។
លោកស្រី បន្តថា “ភាគីទាំង២សុទ្ធតែប្រដាប់ ដោ យអាវុធរៀងៗខ្លួន និងវាយប្រហារគ្នាយ៉ាងឃោរឃៅ។ តែទោះជាយ៉ាងនេះក្តី យើងបានគ្រប់គ្រងស្ថានការណ៍​ឱ្យមានភាពស្ងប់​ស្ងាត់វិញហើយ”។
គួរបញ្ជាក់ដែរថា គណ់កម្មាធិការ​សិទ្ធិមនុស្ស​អន្តរជាតិ-អាមេរិក ​បានឱ្យដឹងថា ការប្រយុទ្ធនិងវាយប្រហារគ្នារវាងគូបដិបក្ខនៅក្នុងពន្ធនាគារ ដែលមានមនុស្សច្រើន​ណែន​តាន់​តាប់របស់ វេណេហ្ស៊ុយអេឡា បានធ្វើឱ្យមនុស្សជាង៥០០ នាក់ស្លាប់ កាលពីឆ្នាំទៅមិញ៕

 

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post