ថ្ងៃទី​ 07 ខែឧសភា ឆ្នាំ2013, ម៉ោង 10:41 PM ប្រែសម្រួលៈ ស៊ុនហ្វាន


កូរ៉េ (BBC) : ប្រទេស​កូរ៉េ​ខាង​ជើង បាន​ចល័ត​កាំជ្រួច​ផ្លោង​ធុន​មធ្យម ២​ដើម ពី​តំបន់​ឆ្នេរ​មួយ ដែល​ឥរិយាបថ​ថ្មី​នេះ ត្រូវ​មន្ត្រី​អាមេរិក​និយាយ​ថា ជា​ការ​កាត់​បន្ថយ​សភាព​តានតឹង​មួយ នៅ​ជ្រោយកូរ៉េ។
ក្រុងព្យុងយ៉ាង បានដាក់ពង្រាយ​កាំជ្រួចនេះ កាលពីខែមុន និង​បានគំរាមថា នឹងបើកការវាយប្រហារ​មួយ នៅក្នុងតំបន់ បន្ទាប់ពី​អង្គការ​សហប្រជាជាតិ​បានដាក់ទណ្ឌកម្មថ្មី លើប្រទេសកូរ៉េខាងជើង ក្រោយពី​ប្រទេស​នេះ បានធ្វើការសាកល្បង​អាវុធបរមាណូ ជាលើកទី៣ កាល​ពីខែមីនា ។
កូរ៉េខាងជើង បានសម្តែងការខឹងសម្បារ ចំពោះធ្វើសមយុទ្ធយោធា របស់អាមេរិក និងកូរ៉េខាងត្បូង ដែលបានបញ្ចប់កាលពីសប្តាហ៍មុន ។
ព័ត៌មានស្តីពីការចល័តអាវុធមហាប្រល័យ ពីឆ្នេរខាងកើតនេះ បានបែកធ្លាយ ស្របពេលដែលមានជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក និងកូរ៉េខាងជើង ។ លោក​ស្រី​ផាក គិនហេ បានជួបចរចា ជាមួយសមភាគី លោកបារ៉ាក់ អូបាម៉ា នៅថ្ងៃអង្គារ ដែលគេជឿថា ភាគីទាំងពីរ បានសន្យាពង្រឹងទំនាក់ទំនងប្រទេសទាំងពីរមួយកម្រិតទៀត ។ លោកស្រីគិនហេ នឹងថ្លែងទៅកាន់សភាអាមេរិក នៅថ្ងៃពុធ ។
ទាក់ទិននឹងការចល័តនេះ លោកចច លីតថល(George Little) អ្នកនាំពាក្យទីស្តីការក្រសួងការេពារជាតិអាមេរិក មិនបានបកស្រាយឱ្យចប់ចំណុចគោលដៅ តែលោក​បាន​ប្រាប់អ្នកសារព័ត៌មានថា “នេះជាជំហានថ្មីមួយ ដែលយើងជឿថា នឹងធ្វើឱ្យមានសន្តិភាព និងស្ថិរភាព នៅជ្រោយកូរ៉េ "៕akt

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post