ថ្ងៃទី​ 30 ខែឧសភា ឆ្នាំ2013, ម៉ោង 12:40 AM ប្រែសម្រួលៈ ស៊ុនហ្វាន


ប៉ាគីស្ថាន (BBC) : មេ​បញ្ជាការ​លំដាប់​ទី​២ របស់​ក្រុម​តាលីបង់-ប៉ាគីស្ថាន ត្រូវ​បាន​សម្លាប់ ក្នុង​ហេតុការណ៍​មួយ ដែល​គេស​ង្ស័យ​ថា ត្រូវ​យន្តហោះ​គ្មាន​យានិក​អាមេរិក វាយ​ប្រហារ នេះ​បើ​តាម​ប្រភព​ពី​មន្ត្រីជាន់​ខ្ពស់​តាលីបង់។
ប្រភពពីមន្ត្រីតាលីបង់ នៅមីរ៉ានសា (Miranshah) បានប្រាប់BBC  ថា លោកវ៉ាលៀ រ៉េម៉ាន់(Waliur Rehman) ដែលជាមេបញ្ជាការលំដាប់លេខ២ នៃក្រុមតាលីបង់ ប៉ាគីស្ថាន ត្រូវបាន សម្លាប់ ក្នុងប្រតិបត្តិការវាយប្រហារ តាមអាកាសមួយ ដោយយន្តហោះគ្មាន​យានិកអាមេរិក។
ព័ត៌មាននេះ ស្របគ្នា នឹងព័ត៌មាន​ មុននេះ ដែលយោងតាមសម្តី​ក្រុមមន្ត្រីសន្តិសុខប៉ាគីស្ថាន ដែលអះអាង​ថា មេបញ្ជាការក្រុមតាលីបង់ ក្នុងតំបន់ម្នាក់ ត្រូវបានសម្លាប់ នៅ​ក្រុង​មីរ៉ាន់សា នៅភាគឦសានប៉ាគីស្ថាន កាលពីព្រលឹមថ្ងៃពុធ។
ប្រតិបត្តិការនេះ កើតឡើង នៅរយៈពេល១សប្តាហ៍ ក្រោយពីលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) បានលើកឡើងនូវវិធានការបង្កើន​ប្រតិបត្តិការ​វាយប្រហារតាម​យន្តហោះគ្មានយានិក នៅតំបន់គោលដៅនានា។
អាមេរិក បានផ្តល់ប្រាក់ចំនួន ៥លានដុល្លារ ដល់ជនណា ដែលអាចផ្តល់ព័ត៌មានពីមេបញ្ជាការរូបនោះ ដោយបានចោទប្រកាន់លោកវ៉ាលៀ ថាបានចាំប់ពាក់ព័ន្ធនឹង​ការ​វាយ​ប្រហារលើ​កងកម្លាំង​ពហុជាតិសាសន៍ នៅអាហ្វហ្គានីស្ថាន ដែលករណីនេះ រួមទាំងការបំផ្ទុះគ្រាប់បែកនៅឆ្នាំ២០០៩ នៅមូលដ្ឋានអាមេរិក ដែលបានផ្តាច់ជីវិតមន្ត្រី​CIA ៧​នាក់ផងដែរ។akt

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post