ម្ដាយចិត្ដអប្រិយ គ្រវែងកូនពី លើអគារស្នាក់នៅ ចុះមកផ្លូវ

www.cam111.com  Jul-13-2013
នារីវ័យក្មេងម្នាក់ដែលជាអ្នករស់នៅ Harbin ប្រទេសចិន បានគ្រវែងកូនស្រីរបស់ខ្លួនពីកញ្ចក់នៃអគារស្នាក់នៅចុះមកផ្លូវ
ដែលក្មេងស្រីនេះ ក៏ត្រូវបានឡានបុកបន្ថែមផងដែរ។

​                                  
តាមរបាយការណ៍របស់ Xinhua បានឲ្យដឹងថា នារីជាម្ដាយនេះមានអាយុ ១៨ឆ្នាំ ជានារីអ៊ុតសក់និងមានឈ្មោះថា
Zhang  ហើយនាងបានផ្ដល់កំណើតកូនស្រីកាលពីថ្ងៃព្រហស្បតិ នៅអគារស្នាក់នៅរបស់នាងជាន់ទី២ក្នុងបន្ទប់ទឹក
ដែលមានអ្នកជិតខាងជួយនាងជាង១០នាក់។
ជាមួយនឹងបញ្ហាផ្លូវសតិអារម្មណ៍ដែលមានសភាពទន់ខ្សោយ នាងបានឡើងទៅជាន់ខាងលើចន្លោះជាន់ទី២ និងទី៣
និងបោះកូនស្រីចុះមកក្រោមតែម្ដង។

យ៉ាងណាមិញ មិនមានប្រភពច្បាស់លាស់អាចបញ្ជាក់ថា ក្មេងនេះបានស្លាប់ក្រោយពីធ្លាក់ដល់ដី ឬត្រូវឡានបុកនោះទេ
ហើយទារិកាដែលទើបនឹងកើតនេះ ត្រូវបានដាច់ខ្យល់ ខណៈពេលដែលសន្ដិសុខយាមនៅក្រោម បានប្រទះឃើញ
ស្បោងដែលមានក្មេង និងឈាមនោះ។
គួរបញ្ជាក់ថា នៅពេលនេះ ប៉ូលីសបានធ្វើការឃាត់ខ្លួន នារីជាម្ដាយនេះផងដែរដើម្បីធ្វើការសួរចំលើយ។

Latest

Hot

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post