ដោយសារកំដៅឡើងខ្លាំងនៅប្រទេសជប៉ុន ពេលនេះពលរដ្ឋជប៉ុន៣នាក់ហើយបានស្លាប់បាត់បង់ជីវិត
ក្រសួងគ្រប់គ្រងគ្រោះមហន្ដរាយ និងបង្កាអគ្គិភ័យប្រទេសជប៉ុន ក៏បានឲ្យដឹងដែរថា នៅសបា្ដហ៍ទី១ដើមខែកក្កដានេះ មានពលរដ្ឋជប៉ុនចំនួន ២៥៩៤នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលដោយសារ ក្ដៅខ្លាំង។ ហើយក្នុងចំណោម ជនរងគ្រោះទាំងនោះ មានពាក់កណ្ដាលស្ថិតក្នុងវ័យចាប់ពី៦៥ឆ្នាំឡើង។
ដើម្បីបង្ការអាកាសធាតុក្ដៅខ្លាំងនេះ រដ្ឋាភិបាលជប៉ុនបានស្នើប្រជាពលរដ្ឋពិសាទឹកឲ្យបានគ្រប់គ្រាន់ និងបញ្ចៀសសកម្មភាពកម្សាន្ដនានានៅខាងក្រៅ៕