ដោយ ៖ ម៉ែវ សាធី|ថ្ងៃទី 13 កក្កដា 2013 ម៉ោង 11:01:20
ហេតុការណ៍គ្រោះថ្នាក់កើតឡើង នៅវេលាម៉ោង៥និង១៥នាទីរសៀល ម៉ោងនៅក្នុងតំបន់ នៅជាយក្រុង Bretigry sur Orge ។ រថភ្លើងមួយខ្សែ នោះធ្វើដំណើរចេញពីទីក្រុងប៉ារីសឆ្ពោះ ទៅកាន់ទីក្រុង លីមូហ្គេស ក៏ស្រាប់តែ ធ្លាក់កង់ចេញពីផ្លូវដែក ពេលបើកបរ ក្នុងល្បឿនដល់ទៅ១៣០គីឡូម៉ែត្រក្នុង មួយម៉ោង ហើយក៏បុកទៅនឹងស្ថានីយ នៅតំបន់ Bretigry ។
គ្រោះថ្នាក់ខាងលើបានសម្លាប់ មនុស្ស៦នាក់ និង១៩២នាក់រងរបួស ។ ភាគច្រើនអ្នកដែលរងរបួសជាអ្នកដែល ធ្វើដំណើរនៅលើរថភ្លើង និងមនុស្ស មួយចំនួនទៀតដែលឈររង់ចាំរថភ្លើង នៅក្នុងស្ថានីយ ។ អ្នករងរបួស៩នាក់ មានសភាពធ្ងន់ អាចប្រឈមនឹងការ បាត់បង់ជីវិត ។
ប្រភពព័ត៌មាននៅតំបន់កើតហេតុ បានឱ្យដឹងថា រថភ្លើងបើកបរក្នុងល្បឿន លឿនចូលទៅស្ថានីយ ។ រថភ្លើងដាច់ កន្ទុយជាពីរកំណាត់ មួយកំណាត់បន្ដបើក បរលើផ្លូវដែក និងមួយកំណាត់ក្រោយ ក្រឡាប់ធ្លាក់ផ្លូវដែកទៅលើស្ថានីយ ។
លោក Guillanume Pepy ប្រធាន ក្រុមហ៊ុនចរាចរដឹកជញ្ជូនផ្លូវដែកជាតិ SNCF បានឱ្យដឹងថា ទូរថភ្លើងចំនួន៦ បានធ្លាក់ចេញពីផ្លូវ ដោយក្នុងនោះ ទូទី៣ និងទី៤ ធ្លាក់ផ្លូវមុន និងអូសទូ៤ផ្សេង ទៀតនៃរថភ្លើងធ្លាក់ទៅជាមួយ ។ នៅ ពេលដែលគ្រោះថ្នាក់កើតឡើង មានអ្នក ធ្វើដំណើរនៅលើរថភ្លើងនោះរហូតដល់ ៣៦៥នាក់ ។ ក្រុមជួយសង្គ្រោះបន្ទាន់បានសន្និដ្ឋាន ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយសារតែក្រុមជួយសង្គ្រោះនៅមិន អាចចូលទៅកៀកទូរថភ្លើងដែលខូចខាត ស្ទើរទាំងស្រុងនោះ ។
ប្រធានាធិបតីបារាំង លោកហ្វ្រាំង ស័រ ហុលឡេន បានទៅដល់កន្លែងកើត ហេតុភ្លាមៗនោះដែរ លោកក៏បានរំលែក ទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះបាត់បង់ ជីវិត និងរបួស ហើយក៏ជំរុញកម្លាំងចិត្ដ ដល់ក្រុមសង្គ្រោះឱ្យខិតខំបន្ថែមទៀត ។ លោកហុលឡេន បន្ដទៀតថា មានការ ស្រាវជ្រាវ៣លើកដាច់ដោយឡែកពីគ្នា បញ្ជាក់ពីមូលហេតុបណ្ដាលឱ្យគ្រោះ ថ្នាក់ខាងលើកើតឡើង ។ រាល់ការធ្វើ ដំណើរនៃរថភ្លើងចេញពីទីក្រុងប៉ារីស ក៏ ត្រូវបានពន្យារដើម្បីត្រួតពិនិត្យផងដែរ ៕