ដោយ​ ៖ ម៉ែវ សាធី|ថ្ងៃទី 12 កក្កដា 2013 ម៉ោង 10:51:10
     
​តាម​របាយការណ៍​ចារកម្ម​ របស់​អា​មេ​រិ​កបាន​ប្រកាស​ឱ្យ​ដឹង​ថា​ ចិន​កំពុង​ តែ​បង្កើន​ឃ្លាំង​មី​ស៊ី​ល​របស់​ខ្លួន​ ក្នុង​នោះ​ មាន​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ទុក​សម្រាប់​ ប្រើប្រាស់​ពេល​មានការ​ប៉ះទង្គិច​កើត​ឡើង​ដោយ​វិវាទ​អធិបតេយ្យភាព​ ។​
​តាម​របាយការណ៍​របស់​ចារកម្ម​បាន​ ប្រកាស​នា​ពេល​កន្លង​មក​ថា​ ចារកម្ម​ អា​មេ​រិ​ក​កម្លាំង​ទាហាន​ចិន​មានកម្ម​វិធី​ កាំជ្រួច​មី​ស៊ី​ល​សកម្ម​ និង​សម្បូរ​បែប​ បំផុត​នៅ​លើ​ពិភពលោក​ ដោយ​មាន​ មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​បរមាណូ​បាញ់​ ចូល​ដល់​ទឹកដី​អា​មេ​រិ​ក​កាន់តែ​ច្រើន​ ឡើង​ ។​
​របាយការណ៍​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ចិន​កំពុង​តែ​បង្កើត​កាំជ្រួច​មី​ស៊ី​ល​និង​ សាកល្បង​នូវ​ប្រភេទ​មី​ស៊ី​ល​ថ្មី​ និង​អភិ​-​វឌ្ឍន៍​មី​ស៊ី​ល​ចាស់ៗ​ដែល​ហួស​សម័យ​ ។​ ចិន​បាន​បង្កើត​កងពល​កាំជ្រួច​មី​ស៊ី​ល​ វាយលុក​និង​កងពល​កាំជ្រួច​មី​ស៊ី​ល​ការ​ ពារ​វាយ​ស្ទាក់​ទៀត​ផង​ ។​ តាម​របាយ​ ការណ៍​ បច្ចុប្បន្ន​ចិន​មាន​ក្បាល​គ្រាប់​ បរមាណូ​បំពាក់​លើ​កាំជ្រួច​មី​ស៊ី​លបាញ់​ ដល់​អា​មេ​រិ​ក​កើន​ឡេ​ិ​ង​ដល់​១០០​គ្រាប់​។​
​ចិន​កំពុង​តែ​ជំរុញ​កម្មវិធី​របស់​ ខ្លួន​ តាម​គម្រោង​ភាវូបនីយកម្ម​យោធា​និង​ បង្កើន​មូលនិធិ​សម្រាប់​ការពារ​ជាតិ​ឡើង​ ទ្វេ​ដង​ ។​ ប្រទេស​ជិតខាង​ដែល​មាន​វិវាទ​ ជាមួយ​ចិន​ដូច​ជា​ជប៉ុន​និង​ហ្វី​លី​ពី​ន​បាន​ បង្ហាញ​ការ​ព្រួយបារម្ភ​ ក្រោយ​ពេលរ​ដ្ឋា​ ភិ​បាល​ចិន​កាន់តែ​ពង្រីក​អំណាច​ខ្លាំង​ឡើង​ នៅ​ក្នុង​តំបន់​ ក្នុង​ពេល​ដែល​អា​មេ​រិ​ក​ បង្វែ​គោលដៅ​ឆ្ពោះ​មក​កាន់​តំបន់​អាស៊ី​ ប៉ា​ស៊ី​ហ្វិ​ក​ ។​
​តាម​របាយការណ៍​របស់​មន្ទីរ​ប៉ង់​ តា​ហ្គោ​ន​របស់​អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា​ ប្រភេទ​សព្វាវុធ​របស់​ចិន​បាន​ផលិត​ឡើង​ ដើម្បី​រារាំង​កម្លាំងយោធា​របស់​សត្រូវ​ និង​សម្រាប់​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​ ជិតខាង​ ។​
​ចិន​កំពុង​តែ​មាន​វិវាទ​អធិបតេយ្យ​ ភាព​ជាមួយ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​ ។​ ជប៉ុន​បាន​ប្រកាស​ថា​ ចិន​កំពុង​តែ​ ព្យាយាម​ផ្លាស់​ប្ដូរ​ទម្រង់​នៅ​ក្នុង​តំបន់​ ដោយ​អំពើ​ហិង្សា​ ។​ អ្នកនាំពាក្យ​ក្រសួង​ ការ​បរទេស​ចិន​ ក៏​បាន​តបត​ជប៉ុន​វិញ​ថា​ ជប៉ុន​កំពុង​តែ​គំរាមកំហែង​ដោយ​យក​ ឈ្មោះ​ប្រទេស​ចិន​មក​ប្រើប្រាស់​និង​បង្ក​ឱ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​ តំបន់​ទាំង​មូល​ ៕
ព័ត៌មានផ្សេងៗទៀត

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post