ប្រធាន ​កាន់កាប់​ផ្នែក​មុខ​ជំនួញ​វ័យក្មេង​ម្នាក់ កញ្ញា Shi Lim បាន​គ្រង​ម្កុដ​ជា​បវរ​កញ្ញាឯក​ចក្រ​វា​ឡ​សឹង្ហ​បុរី ប្រចាំឆ្នាំ​២០១៣ កាលពី​ថ្ងៃ​សៅរ៍ កន្លងទៅនេះ ។​
​ស្ថិតក្នុង​វ័យ ២៤ ឆ្នាំ កម្ពស់ ១.៧៦ ម៉ែត្រ កញ្ញា Shi Lim គឺជា​និស្សិត​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ New York (NYU) និង​ជា​ប្រធាន​ចាត់ការ​ផ្អែក​មុខ​ជំនួញ​ម្នាក់ នៅ​ក្រុមហ៊ុន​វិនិយោគ​មួយ ក្នុងប្រទេស សឹង្ហ​បុរី ។​

​ផ្អែកលើ​រូប​ សម្រស់ និង​ប្រាជ្ញា​ឈ្លាសវៃ​ផង​នោះ ជា​កក្តា​អាច​នាំ​ឲ្យ​នាង​ទទួលបាន​ជោគជ័យ នៅក្នុង​ជុំ​និ​មួយៗ រហូត​បាន​គ្រង​ម្កុដ​ជា​បវរកញ្ញា​ចក្រ​វា​ឡ​សឹង្ហ​បុរី ប្រចាំឆ្នាំ ២០១៣ កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ។​

​យោងតាម​គណៈវិនិច្ឆ័យ និង​អតីត​បវរកញ្ញា​ឯកច​ក្រ​វា​ឡ​សឹង្ហ​បុរី ប្រចាំឆ្នាំ​២០០០ នាង Eunice Olsen បាន​បញ្ចេញ​ទស្សនៈ​ថា កញ្ញា Shi Lim ធ្វើ​បានល្អ​គ្រប់​ទាំង​៣​ដំណាក់កាល នៃ​ការប្រកួត ក្នុងនោះ​មាន​ទាំង​កា​រៈ ដើរ​បង្ហាញ​ម៉ូដ​ឈុត​រាត្រី​ស្រ​មោ​ស​, ឈុត​ហែល​ទឹក និង​ឆ្លើយ​សំណួរ ។ ដូច្នេះ វា​គ្រប់គ្រាន់​សម្រាប់​នាង ដើម្បី​ទទួលលទ្ធផល​នេះ​ដោយ​សេចក្តី​រីករាយ ។ កញ្ញា Shi Lim ទទូល​បាន​ពាន​រង្វាន់​មួយ និង​ចិញ្ចៀន​ពេជ្រ តម្លៃ ៤​ម៉ឺន​៨​ពាន់​ដុល្លារអាមេរិក ៕



( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post